Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»មកដឹងរថយន្ត Mazda Ford និង Audi ដែលឈប់ផលិតនៅឆ្នាំ២០២៤
    យានយន្ត

    មកដឹងរថយន្ត Mazda Ford និង Audi ដែលឈប់ផលិតនៅឆ្នាំ២០២៤

    September 8, 20231 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ចូលដល់ពាក់កណ្ដាលចុងឆ្នាំ២០២៣ មានក្រុមហ៊ុនរថយន្តជាច្រើនបានចាប់ផ្ដើមបង្ហាញចេញរថយន្តស៊េរីឆ្នាំ២០២៤ ប៉ុន្តែមានរថយន្តប៉ុន្មានម៉ូដែលមិនមានជាស៊េរីឆ្នាំ២០២៤ឡើយ ដោយហេតុថានឹងត្រូវបញ្ឈប់ការផលិត។

    Audi R8
    ការផលិតរថយន្ត R8 នឹងត្រូវបញ្ចប់បន្ទាប់ពីបានរស់រានរយៈពេល១៦ឆ្នាំ និងបានចេញលក់លើទីផ្សារបានចំនួនពីរជំនាន់ ដោយរថយន្តម៉ូដែលចុងក្រោយរបស់វាគឺរថយន្ត R8 GT RWD ស៊េរីឆ្នាំ២០២៣។

    ពាណិជ្ជកម្ម

    Audi TT
    រថយន្តស្ព័រ Audi TT នឹងត្រូវអស់អាយុត្រឹម២៥ឆ្នាំ ដោយអតិថិជននៅអង់គ្លេសនឹងបានឃើញម៉ូដែលចុងក្រោយឈ្មោះថា Final Edition សម្រាប់ឆ្នាំ២០២៣ ខណៈដែលម៉ូដែល RS Heritage Edition នឹងជាម៉ូដែលចុងក្រោយសម្រាប់អតិថិជននៅអាមេរិក។

    Ford Fiesta
    ត្បិតថា Ford មិនបានដាក់លក់រថយន្ត Fiesta នៅអាមេរិកតាំងពីឆ្នាំ២០១៩ ប៉ុន្តែជំនាន់ទី៧ នៃរថយន្តនេះមានលក់នៅអឺរ៉ុប ហើយពេលនេះវាត្រូវបញ្ចប់ការផលិតជាផ្លូវការហើយ។ Ford គ្រោងយករថយន្ត Puma ប្រភេទអគ្គិសនីមកជំនួសតំណែងរថយន្តនេះ។

    Mazda CX-9
    រថយន្តកៅអីបីជួរ CX-9 នឹងបាត់មុខពីទីផ្សារអាមេរិកបន្ទាប់ពីម៉ូដែលឆ្នាំ២០២៣ ដោយរថយន្ត CX-90 នឹងជាអ្នកចូលមកជំនួសតំណែង។ CX-90 មានទំហំទូលាយជាង មានម៉ាស៊ីនខ្លាំងក្លាជា ហើយក៏ជារថយន្តកៅអីបីជួរដំបូងរបស់ Mazda ដែលមានជម្រើស PHEV អាចបើកដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយជិត ៤២គ.ម។

    Mazda MX-30

    រថយន្ត Mazda មួយម៉ូដែលទៀតដែលនឹងមិនមានជាស៊េរីឆ្នាំ២០២៤ សម្រាប់អតិថិជនសហរដ្ឋអាមេរិកគឺរថយន្តអគ្គិសនីខ្នាតតូច MX-30។ ជាមួយតម្លៃចាប់ពី ៣៤ ៦៤៥ដុល្លារ វាផ្ដល់ចម្ងាយបើកបរបានត្រឹម ១៦០គ.ម ដែលតិចជាងគូប្រជែងដទៃទៀត៕

    ប្រភព ៖ Motor1

    Share. Facebook Telegram WhatsApp
    Previous Articleលេចដំណឹងថា iPhone 15 Pro នឹងប្រើប៊ូតុង Action ធ្លាប់តែឃើញលើ Apple Watch Ultra
    Next Article ភាគហ៊ុន Apple ដាំក្បាលចុះ ក្រោយបំរាមចិនមិនឱ្យមន្ត្រីប្រើប្រាស់ iPhone

    Related Posts

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read

    Geely Galaxy V900 MPV ប្រភេទ EREV កំពូល នឹងចាប់ផ្តើមបើក Presale ជាសកលនៅថ្ងៃទី 7 ខែមករា

    January 6, 20261 Min Read

    Geely ដាក់បង្ហាញរថយន្ត Pickup PHEV ថ្មី Riddara ជាមួយចម្ងាយបើកបររហូតដល់ 1,068 គីឡូម៉ែត្រ

    January 5, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.