Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»លេចដំណឹងថា iPhone 15 Pro នឹងប្រើប៊ូតុង Action ធ្លាប់តែឃើញលើ Apple Watch Ultra
    បច្ចេកវិទ្យា

    លេចដំណឹងថា iPhone 15 Pro នឹងប្រើប៊ូតុង Action ធ្លាប់តែឃើញលើ Apple Watch Ultra

    September 8, 20231 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    មានដំណឹងលេចឭថា iPhone 15 Pro នឹងបំពាក់ប៊ូតុង Action ដែលធ្លាប់ឃើញមានលើ នាឡិកា Apple Watch Ultra។ ដែលការបំពាក់នេះ​ គឺជំនួសឱ្យប៊ូតុង Mute សម្រាប់បិទសំឡេង ដែលមានតាំងពី iPhone ជំនាន់ដំបូងម៉្លេះ។ 

    ដំណឹងលេចឮនេះគឺយោងទៅតាម កូដខាងក្នុងនៃកម្មវិធីរបស់ iOS 17 beta ដោយក្នុងនោះឃើញពីមុខងារជាច្រើនពី Action Button ដែលអាចធ្វើបានលើ iOS 17 ឬ​ iPhone ជំនាន់ថ្មី​ដូចជា៖

    ពាណិជ្ជកម្ម

    – Accessibility

    – Camera

    – Flashlight

    – Focus

    – Magnifier

    – Shortcuts

    – Silent Mode

    – Translate

    – Voice Memos

    មុខងារទាំងនេះ មាន​តែ​ឈ្មោះ​មុខងារ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​រាយ​ក្នុង​បញ្ជី ដូច្នេះ​វា​មិន​ច្បាស់​ថា​តើ​មុខងារ​នីមួយៗ​នឹង​ធ្វើ​អ្វី​ទេ​។ ប៉ុន្ដែគេអាចសន្និដ្ឋានខ្លះៗបានថា ឧទាហរណ៍ដូចជា Shortcuts វានឹងអាចហៅកម្មវិធីដែលកំណត់យកមកប្រើ ឬ Camera គ្រាន់តែចុច វាអាចនឹងថតរូប ឬវីដេអូភ្លាមៗ។

    យ៉ាងណាទាំងនេះជាដំណឹង យោងទៅតាមប្រភពជាច្រើន និងដំណឹងលេចធ្លាយកន្លងមក ដើម្បីកាន់តែច្បាស់ថា iPhone 15 ទាំង ៤ម៉ូឌែល ជាក់ច្បាស់យ៉ាងណានោះ​ សូមរង់ចាំដានតាមព្រឹត្តិការណ៍ធំ​ Apple Event ដែលនឹងប្រារពនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ៕

    iPhone 15 Pro
    Share. Facebook Telegram WhatsApp
    Previous Articleស្ងាត់ៗទូរសព្ទពេញ Memory កុំភ្លេចរត់ទៅមើល​ Telegram ជួនកាលស៊ីអស់ 30GB មិនដឹងមូលហេតុ
    Next Article មកដឹងរថយន្ត Mazda Ford និង Audi ដែលឈប់ផលិតនៅឆ្នាំ២០២៤

    Related Posts

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read

    ចិន បើកដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ខ្លួន!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.