រាល់ឯកសារនានា ដូចជារូបថត វីដេអូ សារសំឡេង ដែលអ្នកបានប្រើលើ Telegram វានឹងរក្សាទុកបណ្ដោះអាសន្ន ដែលទាំងនេះហៅថា cache file ហើយបើអ្នកប្រើកាន់តែច្រើន ទំហំផ្ទុកប្រើអស់កាន់តែច្រើន ជួនកាលអាចអស់ 20GB 30GB ដោយមិនដឹងខ្លួនថែមទៀត។
វិធីចូលមើល Cache file និងរបៀបកំណត់៖
– បើកកម្មវិធី Telegram > Settings > Data and Storage > Storage Usage
– ដំណោះស្រាយគឺ កំណង់រយៈឯកសារចាំបាច់ ឬរយៈពេលដើម្បីឱ្យ cache file កាន់តែតិច និងផ្ទុកក្នុងរយៈពេលខ្លី បន្ទាប់មកលុបចោលដោយខ្លួនឯង (ការលុប cache file គឺមិនប៉ះពាល់ដល់ទិន្នន័យឡើយ គ្រាន់តែលុបរួច ត្រូវបើកមើលសារ ត្រូវដោនឡូតម្ដងទៀត)
– បន្ថែមពីនេះអ្នកក៏អាច លុប cache file ទាំងអស់ និងលុបម្ដងមួយៗបានផងដែរ៕