Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»ស្ដាប់តាមអតិថិជន BYD សម្រេចដកពាក្យស្លោក ‘Build Your Dreams’ ចេញពីរថយន្ត
    យានយន្ត

    ស្ដាប់តាមអតិថិជន BYD សម្រេចដកពាក្យស្លោក ‘Build Your Dreams’ ចេញពីរថយន្ត

    September 5, 20231 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សារបរទេស] ក្រុមហ៊ុន BYD នឹងធ្វើការដកចេញនូវពាក្យស្លោក ‘Build Your Dreams’ ចេញពីផ្នែកខាងក្រោយនៃរថយន្តអគ្គិសនីដែលដាក់លក់លើទីផ្សារចក្រភពអង់គ្លេស បន្ទាប់ពីទទួលបានពាក្យត្អូញត្អែរច្រើនគួរសមពីអតិថិជន តំណាងចែកចាយ និងពីស្ថាប័នព័ត៌មានផងដែរ។

    ពាណិជ្ជកម្ម

    រថយន្ត Atto 3 SUV គឺជារថយន្តដំបូងដែល BYD ដាក់លក់លើទីផ្សារចក្រភពអង់គ្លេស ដោយវាមានបំពាក់ពាក្យមួយឃ្លាលើផ្នែកខាងក្រោយនៃរថយន្ត ហើយសូម្បីតែរថយន្ត BYD Dolphin ដែលដាក់លក់នាពេលបន្ទាប់ក៏មានពាក្យស្លោកមួយឃ្លានេះនៅខាងក្រោយរថយន្តផងដែរ។

    យ៉ាងណាក្ដី អ្នកចាត់ការផ្នែកអតិថិជន និងបទពិសោធន៍របស់ BYD ប្រចាំសហគមន៍អឺរ៉ុប បានលើកឡើងនាពេលថ្មីៗនេះថា ពាក្យស្លោកមួយឃ្លានេះ នឹងមិនមានវត្តមានលើរថយន្ត BYD Seal ដែលត្រៀមចេញលក់ឆាប់ៗខាងមុខនេះឡើយ។ ក្នុងនោះ លោកបានលើកឡើងថា ការសម្រេចដកពាក្យស្លោកនេះគឺក្រោយពីទទួលបានមតិមិនពេញចិត្តជាច្រើនពីតំណាងចែកចាយ និងអ្នកកាសែតជាដើម។

    ពាក្យស្លោក ‘Build Your Dreams’ នេះ អាចជាអ្វីដែលអតិថិជននៅប្រទេសចិត្តស្រឡាញ់ចូលចិត្ត ប៉ុន្តែទីផ្សារមួយចំនួនដែលស្រឡាញ់ចូលចិត្តគូថក្រោយបែបលាតមិនមានអក្សរច្រើនរញ៉េរញ៉ៃ អាចមិនពេញចិត្តនឹងពាក្យស្លោកនេះឡើយ៕

    ប្រភព ៖ Carscoops

    BYD
    Share. Facebook Telegram WhatsApp
    Previous Articleឡាន១០ម៉ូដែលស៊ីប្រេងតិចបំផុតប្រចាំឆ្នាំ២០២៣ Toyota Prius នៅតែលេខ១
    Next Article iPhone 15 ទាំង៤ម៉ូឌែលគ្រោងកែប្រែច្រើនចំណុច តែថ្លៃក៏ឡើងជាងមុនផងដែរ

    Related Posts

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read

    Geely Galaxy V900 MPV ប្រភេទ EREV កំពូល នឹងចាប់ផ្តើមបើក Presale ជាសកលនៅថ្ងៃទី 7 ខែមករា

    January 6, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.