Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»អតិផរណារបស់ឥណ្ឌូនេស៊ីចុះដោយសារម្ទេស
    ព័ត៌មានថ្មីៗ

    អតិផរណារបស់ឥណ្ឌូនេស៊ីចុះដោយសារម្ទេស

    November 4, 20221 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ឥណ្ឌូនេស៊ី] អតិផរណានៅក្នុងប្រទេសឥណ្ឌូនេស៊ីបានធ្លាក់ចុះក្នុងខែតុលា ដោយសារតម្លៃម្ហូបអាហារធ្លាក់ចុះ ជាពិសេសម្ទេស។ កាល​ពី​ខែ​មុន អតិផរណា​របស់​ប្រទេស​ឥណ្ឌូណេស៊ី​មាន​ចំនួន ៥,៧១% ដែលទាប​ជាង​ក្នុង​ខែ​កញ្ញាកម្រិត​ជិត ៦%  និង​ទាប​ជាង​ការ​ព្យាករ​របស់​អ្នក​វិភាគ។ តម្លៃអាហារបានកើនឡើង ៧,០៤ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ទាបជាងការកើនឡើងនៅខែកញ្ញា ៨,៦៩ ភាគរយ  ខណៈតម្លៃថាមពលបានកើនឡើង ១៧%។

    ក្នុងនោះអាហារជាច្រើនប្រភេទក្នុងរដូវប្រមូលផល និងការអន្តរាគមន៍ពីរដ្ឋាភិបាលបានជួយទម្លាក់តម្លៃស៊ុត បសុបក្សី និងម្ទេស ដែលជាគ្រឿងផ្សំសំខាន់ៗនៅក្នុងម្ហូបឥណ្ឌូនេស៊ី ខណៈតម្លៃ​ម្ហូប​អាហារ​បាន​ធ្លាក់​ចុះ​បី​ខែ​ជាប់​គ្នា។

    ពាណិជ្ជកម្ម

    លោក Brian Tan សេដ្ឋវិទូនៅ Barclays បាននិយាយថា “សម្ពាធលើតម្លៃម្ហូបអាហារបានថយចុះគួរឱ្យកត់សម្គាល់ ដែលបង្ហាញថាអតិផរណាអាចចុះលឿនជាងការរំពឹងទុក” ។ Barclays បានទម្លាក់ការព្យាករណ៍អតិផរណារបស់ខ្លួនសម្រាប់ប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំនេះមកត្រឹម ៤,២% ពី ៤,3% ពីមុន។

    បើ​ធៀប​នឹង​ខែ​មុន តម្លៃ​ទំនិញ​ប្រើ​ប្រាស់​ក្នុង​សេដ្ឋកិច្ច​ធំ​ជាង​គេ​របស់​អាស៊ីអាគ្នេយ៍​បាន​ធ្លាក់​ចុះ ០,១១%។ ការដកប្រាក់ឧបត្ថម្ភថ្លៃប្រេងឥន្ធនៈបានបណ្តាលឱ្យមានការកើនឡើង ០,៣៥% នៃថ្លៃដឹកជញ្ជូន។ ទោះជាយ៉ាងណាក៏ដោយ ការកើនឡើងនេះត្រូវបានទូទាត់ដោយការធ្លាក់ចុះ ១% នៃតម្លៃអាហារ ភេសជ្ជៈ និងថ្នាំជក់។

    ជាមួយតួលេខ​ចុង​ក្រោយ​នេះបាន​ឆ្លុះ​បញ្ចាំង​ពី​ប្រសិទ្ធភាព​នៃ​គោលនយោបាយ​រូបិយវត្ថុ​តឹងតែង​របស់​ធនាគារ​ឥណ្ឌូនេស៊ី។ ក្នុងនោះអ្នកបង្កើតគោលនយោបាយនិយាយថា នេះគឺជាការចាំបាច់ដើម្បីរក្សាការរំពឹងទុកនៃអតិផរណា ដែលបានកើនឡើងនាពេលថ្មីៗនេះ។​ធនាគារកណ្តាលនៃប្រទេសឥណ្ឌូនេស៊ីបានព្យាករណ៍ថាអតិផរណានឹងឈានដល់កម្រិតកំពូល ៦,៣% នៅចុងឆ្នាំនេះ។ អតិផរណាស្នូលក៏នឹងកើនឡើងដល់ ៤,៣% ហើយបន្ទាប់មកត្រឡប់ទៅកាន់គោលដៅ ២-៤% នៅឆមាសទីមួយនៃឆ្នាំក្រោយ៕

    ម្ទេស
    Share. Facebook Telegram WhatsApp
    Previous ArticleMeta បន្ថែមមុខងារថ្មីដើម្បីជួយអ្នកបង្កើតមាតិការកលុយនៅលើ Instagram បានកាន់តែច្រើន
    Next Article Musk បញ្ជាឱ្យ Twitter កាត់បន្ថយការចំណាយលើហេដ្ឋារចនាសម្ព័ន្ធប្រចាំឆ្នាំ ដែលមានតម្លៃ ១ពាន់លានដុល្លារ

    Related Posts

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read

    ចិន បើកដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ខ្លួន!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.