Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Meta បន្ថែមមុខងារថ្មីដើម្បីជួយអ្នកបង្កើតមាតិការកលុយនៅលើ Instagram បានកាន់តែច្រើន
    ព័ត៌មានថ្មីៗ

    Meta បន្ថែមមុខងារថ្មីដើម្បីជួយអ្នកបង្កើតមាតិការកលុយនៅលើ Instagram បានកាន់តែច្រើន

    November 3, 20221 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    កាលពីថ្ងៃពុធ ទី៣ នេះ ក្រុមហ៊ុន Meta Platforms បាននិយាយថា ខ្លួនកំពុងបន្ថែមមុខងារថ្មីៗជាច្រើនដល់ Instagram រួមទាំងឧបករណ៍ (Tool) សម្រាប់ធ្វើពាណិជ្ជកម្មឌីជីថល ក្នុងការផ្លាស់ប្តូរដែលនឹងជួយអ្នកបង្កើតមាតិការកប្រាក់ពីវត្តមានរបស់ពួកគេនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម។

    ក្រុមហ៊ុនបាននិយាយថា អ្នកប្រើប្រាស់អាចគាំទ្រអ្នកបង្កើតបានក្នុងពេលឆាប់ៗនេះ ដោយទិញ NFTs ដោយផ្ទាល់នៅក្នុង Instagram។ ក្រុមហ៊ុនបានបន្ថែមថា មុខងារថ្មីនេះនឹងត្រូវបានសាកល្បងជាមួយនឹងក្រុមអ្នកបង្កើតមួយចំនួននៅសហរដ្ឋអាមេរិក ហើយក្រុមហ៊ុនមានគម្រោងពង្រីកទៅកាន់ប្រទេសជាច្រើនទៀតក្នុងពេលឆាប់ៗនេះ។

    ពាណិជ្ជកម្ម

    Meta បានដាក់ចេញនូវមុខងារជាច្រើនទៀតសម្រាប់អ្នកប្រើប្រាស់ក្នុងការរកប្រាក់នៅលើកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួន ដើម្បីប្រគួតប្រជែងជាមួយ TikTok និងកម្មវិធីផ្សេងៗទៀត ខណៈវេទិកាទាំងនេះបានទាញយកឥទ្ធិពលពីការផ្សាយពាណិជ្ជកម្មលើវេទិការខ្លួន។

    ទន្ទឹមនឹងការជំរុញនេះ Meta បាននិយាយថា ខ្លួនកំពុងពង្រីកការចូលប្រើការជាវនៅលើ Instagram ទៅកាន់អ្នកបង្កើតដែលមានសិទ្ធិទាំងអស់នៅក្នុងសហរដ្ឋអាមេរិក ដើម្បីជួយឱ្យពួកគេទទួលបានប្រាក់ចំណូលដែលអាចព្យាករណ៍បានកាន់តែច្រើននៅលើកម្មវិធីចែករំលែករូបថតដ៏ពេញនិយមនេះ។

    Meta ក៏ធ្លាប់បាននិយាយអំពីការរកលុយនៅលើ Instagram ដោយចាប់ផ្តើមជាមួយ Instagram Reels ដូច្នេះអ្នកបង្កើតមានវិធីថ្មីដើម្បីរកប្រាក់ពីអ្នកគាំទ្ររបស់ពួកគេបានផងដែរ៕

    Share. Facebook Telegram WhatsApp
    Previous ArticleBMW គ្រោងនឹងវិនិយោគ ១,៧ ពាន់លានដុល្លារ ដើម្បីផលិតរថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិក
    Next Article អតិផរណារបស់ឥណ្ឌូនេស៊ីចុះដោយសារម្ទេស

    Related Posts

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read

    ចិន បើកដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ខ្លួន!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.