Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ប្រេងរបស់រុស្ស៊ីកាន់តែឡើងថ្លៃទៅ
    ព័ត៌មានថ្មីៗ

    ប្រេងរបស់រុស្ស៊ីកាន់តែឡើងថ្លៃទៅ

    June 29, 20221 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [រុស្ស៊ី] ត្រឹមតែមួយខែប៉ុណ្ណោះ តម្លៃប្រេង Urals របស់រុស្ស៊ីបានកើនឡើងជិត ២០% ដោយសារតែតម្រូវការខ្លាំងពីអាស៊ី។ យោងតាមទិន្នន័យពីរដ្ឋាភិបាលរុស្ស៊ីបង្ហាញថាតម្លៃប្រេង Urals នៅក្នុងប្រទេសនៅតែកើនឡើង ដែលវាបង្ហាញថាតម្រូវការប្រេងរបស់រុស្ស៊ីនៅតែខ្លាំង។ ជាមធ្យមក្នុងអំឡុងពាក់កណ្តាលខែឧសភាដល់ពាក់កណ្តាលខែមិថុនា តម្លៃប្រេង Urals ជាមធ្យមគឺ ៨៧,៤៩ដុល្លារក្នុងមួយបារ៉ែល នេះ​បើ​យោង​តាម​ក្រសួង​ហិរញ្ញវត្ថុ​រុស្ស៊ី​បាន​ឲ្យ​ដឹង​ថា​នេះ​គឺ​កើន​ឡើង ២០ ភាគរយ​ធៀប​នឹង​ខែ​មុន​។

    ពាណិជ្ជកម្ម

    Urals នៅតែមានតម្លៃថ្លៃ ទោះបីជា EU ហាមឃាត់ការធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុនរដ្ឋរុស្ស៊ីនៅថ្ងៃទី ១៥ ខែឧសភាក៏ដោយ។ ខណៈពេលដែលការបញ្ជាទិញនៅតែអនុញ្ញាតឱ្យទិញប្រេងនិងឧស្ម័នរបស់រុស្ស៊ី ពាណិជ្ជករមើលឃើញថាវាជាការហាមឃាត់ទាំងស្រុងលើការធ្វើអាជីវកម្មជាមួយក្រុមហ៊ុនថាមពលរុស្ស៊ី។

    ទោះជាយ៉ាងណាក៏ដោយ ដោយសារការផ្តោតអារម្មណ៍លើទីផ្សារអាស៊ី និងក្រុមហ៊ុនតូចៗជាច្រើនដែលមានឆន្ទៈធ្វើអាជីវកម្មជាមួយរុស្ស៊ី លំហូរនៃប្រេង និងឧស្ម័នរបស់រុស្ស៊ីត្រូវបានរក្សាទុក។ ក្នុងរយៈពេល ១៣ ថ្ងៃដំបូងនៃខែមិថុនា ការនាំចេញប្រេងរបស់រុស្ស៊ីតាមបំពង់បង្ហូរប្រេង និងកំពង់ផែមានជាមធ្យម ៤,៦២ លានបារ៉ែលក្នុងមួយថ្ងៃ នេះបើយោងតាមការគណនារបស់ Bloomberg តែចំនួន​នេះ​គឺ​ទាប​ជាង​មួយ​ខែ​មុន​បន្តិច​ប៉ុណ្ណោះ៕

    ប្រេង
    Share. Facebook Telegram WhatsApp
    Previous Articleការទូទាត់ប្រាក់តាមរយៈឌីជីថល មានកំណើនសន្ទុះកាន់ខ្លាំងនៅក្នុងប្រទេសកម្ពុជា
    Next Article GDP នៅវៀតណាមក្នុងត្រីមាសទីពីរនេះកើនឡើង ៧,៧២ភាគរយ ជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ១០ឆ្នាំកន្លងមក

    Related Posts

    រុស្ស៊ី បង្ហាញប្រព័ន្ធការពារដែនអាកាសថ្មីរបស់ខ្លួន បង្កើតឡើងជាពិសេសសម្រាប់បំពាក់នៅលើយន្តហោះគ្មានមនុស្សបើក Shahed!

    January 7, 20261 Min Read

    ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    January 6, 20261 Min Read

    បាត់មុខ ២៨ ឆ្នាំ! នាវាចម្បាំងខ្លាំងបំផុតរបស់រុស្ស៊ី បង្ហាញខ្លួនសារជាថ្មី!

    January 6, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.