[បរទេស] ក្រុមហ៊ុន Warner Bros Discovery Inc កំពុងសម្លឹងមើលការកាត់បន្ថយការងាររហូតដល់៣០ភាគរយ ឬជិត ១ ០០០កន្លែង នៅក្នុងក្រុមលក់ការផ្សាយពាណិជ្ជកម្មជាសាកលរបស់ខ្លួន។
ប្រភពបាននិយាយថា កាលពីថ្ងៃអង្គារ ក្រុមហ៊ុនបានចាប់ផ្តើមផ្តល់ឱ្យសមាជិកនៃក្រុមលក់ការផ្សាយពាណិជ្ជកម្មនៅសហរដ្ឋអាមេរិករបស់ខ្លួននូវឱកាសមួយដើម្បីចាកចេញពីក្រុមហ៊ុនដោយស្ម័គ្រចិត្ត ដោយបន្ថែមថាក្រុមលក់ការផ្សាយពាណិជ្ជកម្មទូទាំងពិភពលោកមានសមាជិកប្រហែល ៣ ០០០។
ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Gunnar Wiedenfels កាលពីខែមេសាបានអះអាងសារជាថ្មីអំពីគោលដៅរបស់ខ្លួនក្នុងការសម្រេចបាននូវការសន្សំប្រាក់ចំនួន ៣ពាន់លានដុល្លារ បន្ទាប់ពីការរួមបញ្ចូលគ្នារវាងក្រុមហ៊ុន Discovery Inc និង AT&T’s Warner Media ចំនួន ៤៣ពាន់លានដុល្លារ។
Wall Street បានចោទសួរអំពីទស្សនវិស័យរយៈពេលវែងរបស់ឧស្សាហកម្មស្ទ្រីម បន្ទាប់ពីមានការកើនឡើងក្នុងអំឡុងពេលនៃជំងឺរាតត្បាត ហើយអ្នកវិភាគបានលើកឡើងពីការកើនឡើងអតិផរណា និងការចំណាយរបស់អ្នកប្រើប្រាស់ទាប ដែលជាការគំរាមកំហែងសក្តានុពលដល់ឧស្សាហកម្មនេះ។
ក្នុងនោះ Coinbase Global, Redfin Corp និង Compass Inc ស្ថិតក្នុងចំណោមក្រុមហ៊ុនដែលបានប្រកាសពីការបញ្ឈប់ការងារកាលពីថ្ងៃអង្គារ៕