[បរទេស] ក្រុមហ៊ុន Warner Bros Discovery Inc កំពុងសម្លឹងមើលការកាត់បន្ថយការងាររហូតដល់៣០ភាគរយ ឬជិត ១ ០០០កន្លែង នៅក្នុងក្រុមលក់ការផ្សាយពាណិជ្ជកម្មជាសាកលរបស់ខ្លួន។ ប្រភពបាននិយាយថា កាលពីថ្ងៃអង្គារ ក្រុមហ៊ុនបានចាប់ផ្តើមផ្តល់ឱ្យសមាជិកនៃក្រុមលក់ការផ្សាយពាណិជ្ជកម្មនៅសហរដ្ឋអាមេរិករបស់ខ្លួននូវឱកាសមួយដើម្បីចាកចេញពីក្រុមហ៊ុនដោយស្ម័គ្រចិត្ត ដោយបន្ថែមថាក្រុមលក់ការផ្សាយពាណិជ្ជកម្មទូទាំងពិភពលោកមានសមាជិកប្រហែល ៣ ០០០។ ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Gunnar Wiedenfels…