[ទីផ្សារបរទេស] ក្រុមហ៊ុនចិន Fosun International បានយល់ព្រមលក់ភាគហ៊ុនរបស់ខ្លួនទៅឱ្យក្រុមហ៊ុន Tsingtao Brewery ក្នុងទំហំទឹកប្រាក់ប្រមាណ ៥២៧ លានដុល្លារសហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ។
សម្រាប់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Fosun Fosun Industrial, Fidelidade Companhia de Seguros SA និងអង្គភាពនៃ China Momentum Fund LP ដែលជាមូលនិធិដែលគ្រប់គ្រងដោយក្រុមជាដៃគូទូទៅកំពុងលក់ភាគហ៊ុនរបស់ក្រុមហ៊ុន Tsingtao សរុបចំនួន ៦៦,៧៨ លានភាគហ៊ុនក្នុងតម្លៃ ៦២ ដុល្លារហុងកុង ក្នុងមួយហ៊ុន។
ដោយទ្បកចំពោះការបញ្ចុះតម្លៃ ៤,៧ ភាគរយដល់ការបិទនៅថ្ងៃច័ន្ទក្នុងតម្លៃ ៦៥,០៥ ដុល្លារហុងកុង។ ហើយនៅក្នុងកិច្ចព្រមព្រៀងនេះរួមបញ្ចូលទាំងការលក់ហ៊ុន H ចំនួន ៤៧,៥៩ លានហ៊ុន ឬ ៣,៤៩ ភាគរយនៃ Tsingtao ដែលកាន់កាប់ដោយ Fosun Industrial ជាដើម។
គួរវបញ្ជាក់ផងដែរថាក្រុមហ៊ុន Fosun និង China Momentum Fund នឹងលែងកាន់កាប់ភាគហ៊ុន H ណាមួយនៅក្នុង Tsingtao នៅពេលបញ្ចប់កិច្ចព្រមព្រៀង ហើយការបោះចោលនេះគឺជាការដកប្រាក់ធម្មតានៃការរៀបចំការវិនិយោគ៕