យោងតាមព័ត៌មានដែលបានបង្ហាញចេញពីក្រុមហ៊ុនវិភាគទិន្នន័យទំនិញ Kpler បានឱ្យដឹងថា ប្រទេសឥណ្ឌា និងចិនកំពុងទិញប្រេងពីរុស្ស៊ីក្នុងបរិមាណដែលមិនធ្លាប់មានពីមុនមក។
កាលពីថ្ងៃទី២៦ ខែឧសភា ប្រេង Ural ប្រហែល ៥៧លានបារ៉ែល និងធុងនៃប្រេងឆៅ ESPO ចំនួន ៧,៣លាន នៅតំបន់ Far East របស់រុស្ស៊ីកំពុងត្រូវបានដឹកជញ្ជូនតាមសមុទ្រ។ ខណៈពេលដែលកាលពីសប្តាហ៍មុន ការផលិតបានកើនឡើងខ្ពស់គឺប្រហែលពី ៧៤ទៅ ៧៩លានបារ៉ែល កើនឡើងទ្វេដងនៃការផលិត មុនវិបត្តិអ៊ុយក្រែនក្នុងខែកុម្ភៈដែលមានត្រឹម ២៧លានប៉ារ៉ែលប៉ុណ្ណោះ។
បន្ថែមពីនេះ កាលពីដើមសប្តាហ៍នេះ ទិន្នន័យពីក្រុមហ៊ុនវិភាគថាមពល Vortexa ក៏បានកត់ត្រាកំណត់ត្រា ៦២លានបារ៉ែលនៃប្រេង Ural របស់រុស្ស៊ីដែលត្រូវបានដឹកជញ្ជូនតាមសមុទ្រ ដែលវាជាចំនួនខ្ពស់ជាងមធ្យមភាគមុនសង្គ្រាមបីដង។
បរិមាណដ៏ច្រើននៃប្រេងរុស្ស៊ីដឹកជញ្ជូនតាមសមុទ្របង្ហាញថា លំហូរថាមពលសកលបានផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ចាប់តាំងពីប្រទេសនេះបានរៀបចំយុទ្ធនាការយោធានៅអ៊ុយក្រែន។ ចំណែកសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងក្រុមហ៊ុនអឺរ៉ុបជាច្រើនដែលនៅឆ្ងាយពីប្រេងរុស្ស៊ីបានបង្ខំឱ្យទីក្រុងម៉ូស្គូស្វែងរកអតិថិជននៅអាស៊ី ជាពិសេសចិន និងឥណ្ឌា ដែលបានទិញប្រេងរាប់លានបារ៉ែលពីប្រទេសរុស្ស៊ី ដើម្បីទាញយកអត្ថប្រយោជន៍ពីការបញ្ចុះតម្លៃខ្ពស់ខ្លាំង។
យោងតាមក្រុមហ៊ុនប្រឹក្សា FGE ប្រសិនបើសហភាពអឺរ៉ុប ដែលជាអ្នកទិញដ៏ធំបំផុត បញ្ឈប់ការទិញប្រេងពីរុស្ស៊ីនៅចុងឆ្នាំនេះ ផលិតកម្មប្រេងរុស្ស៊ីដឹកជញ្ជូនតាមសមុទ្រនឹងកើនឡើងពី ៤៥លានទៅ ៦០លានបារ៉ែល ដោយសារលំហូរពាណិជ្ជកម្ម ហើយពាណិជ្ជកម្មជាមួយអាស៊ីកាន់តែរស់រវើក។
កាលពីខែមុនអាស៊ីបានវ៉ាដាច់អឺរ៉ុបជាលើកដំបូងក្នុងនាមជាអ្នកប្រើប្រាស់ប្រេងឆៅច្រើនជាងគេរបស់ពិភពលោក ដោយ Kpler ព្យាករណ៍ថាគម្លាតនឹងកើនឡើងនៅខែនេះ។
ទោះយ៉ាងណាក៏ដោយ មិនមែនប្រេងឆៅទាំងអស់របស់រុស្ស៊ីដែលស្តុកនៅសមុទ្រត្រូវបានទិញដោយអាស៊ីនោះទេ។ យោងតាមលោក Clay Seigle អ្នកយុទ្ធសាស្រ្តថាមពល Vortexa បរិមាណប្រេង Ural នៅសមុទ្រដែលបណ្តែតនៅលើទឹកមានប្រហែល ១៥% ដែលក៏ជាកំណត់ត្រាថ្មី ដោយខ្លះអាចត្រូវបានដឹកជញ្ជូនទៅឱ្យអ្នកទិញអនាមិក ខណៈខ្លះទៀតប្រហែលជាមិនទាន់ត្រូវបានលក់៕