ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung បានមានប្រសាសន៍ថា រដ្ឋាភិបាលចង់ឲ្យភ្នាក់ងារ និងអាជីវកម្មក្នុងប្រទេសវៀតណាម កាត់បន្ថយថ្លៃដឹកជញ្ជូនដើម្បីលើកកម្ពស់ការប្រកួតប្រជែងទំនិញរបស់ប្រទេស។
ថ្លែងកាលពីថ្ងៃព្រហស្បតិ៍នៅឯវេទិកា Vietnam Logistics Forum លោកបានមានប្រសាសន៍ថា ថ្លៃដើមសម្រាប់ការដឹកជញ្ជូននៅតែខ្ពស់ ដែលនាំឲ្យថ្លៃដើមផលិតផលខ្ពស់ជាងមុន និងគុណសម្បត្តិប្រកួតប្រជែងទាបសម្រាប់ទំនិញវៀតណាម និងសេដ្ឋកិច្ចរបស់វៀតណាម។
គួរឲ្យដឹងថា ថ្លៃដើមទំនិញខ្ពស់ គឺដោយសារមកពីការពឹងផ្អែកលើការដឹកជញ្ជូនតាមផ្លូវគោក និងប្រព័ន្ធដឹកជញ្ជូនដែលគ្មានប្រសិទ្ធភាព។
លោក Dung បានបន្ថែមថា គោលដៅគឺដើម្បីបង្កើនចំណែកសេវាកម្មដឹកជញ្ជូនទ្វេដងនៃផលិតផលក្នុងស្រុកសរុប ទៅ ៨-១០ ភាគរយ និងការចំណាយលើការដឹកជញ្ជូនសរុប ដល់ ១៦-២០ ភាគរយនៃផលិតផលក្នុងស្រុកសរុប។ លោកបានបញ្ជាក់បន្ថែមទៀតថា ដើម្បីសម្រេចបាននូវគោលដៅនេះ នីតិវិធីដែលមិនចាំបាច់ត្រូវលុបចោលជាបន្ទាន់៕