[ទីផ្សារបរទេស] ក្រុមហ៊ុន Honda បានធ្វើការបញ្ចេញនូវវីដេអូរ Teaser នៃម៉ូតូ Scooter ស៊េរីថ្មី ដែលត្រូវគេរំពឹងថាគឹ Honda Air Blade 160 ហើយនឹងគ្រោងចេញលក់នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២២ នៅប្រទេសវៀតណាមជាលើកដំបូង។
សម្រាប់វីដេអូរ Teaser នេះត្រូវបានគេសង្កេតឃើញថាមានលក្ខណៈពិសេសៗ ខណៈពេលកាលពីមុនមកនៃការចុះបញ្ជីឈ្មោះម៉ូឌែលម៉ូតូនៅក្នុងលេខកូដ AB160 ត្រូវបានគេរកឃើញថាវានឹងជាលេខកូដរបស់ Honda Air Blade 160 ដោយសារតែ Air Blade 125 ដែលកំពុងតែដាក់លក់នៅលើទីផ្សារនាពេលបច្ចុប្បន្ន។ ដោយប្រើឈ្មោះកូដ AB125 ដែលនឹងត្រូវរង់ចាំមើល រូបរាងរបស់ម៉ូតូ Honda Air Blade 160 នឹងនៅដដែលដូចជំនាន់មុនដែរ ឬនឹងមានការផ្លាស់ប្តូររូបរាងយ៉ាងណា។
ដោយទ្បែកពាក់ព័ន្ធទៅនឹងកម្លាំងម៉ាស៊ីនរបស់ Honda Air Blade 160 ត្រូវបានគេរំពឹងថានឹងប្រើប្រាស់ម៉ាស៊ីនសាំងស្រដៀងគ្នានឹង Click 160 ឬ PCX 160 ជាដើមដោយវវាបំពាក់មកជាមួយនឹងម៉ាស៊ីន eSP+ ទំហំ ១ស៊ីទ្បាំង ចំណុះ ១៥៧សេសេ ផលិតកម្លាំង ១៥,៤សេះ និងកម្លាំងរមួល ១៣,៨ញ៉ូតុនម៉ែត្រ។
ខណៈដែលម៉ូតូ Scooter នេះប្រើប្រាស់ប្រព័ន្ធសោរពីចម្ងាយឆ្លាតវៃ គេរំពឹងថាវានឹងត្រូវបានដំឡើងជាមួយនឹងម៉ូដែលនេះផងដែរ៕ យ៉ាងណាមិញចំពោះលក្ខណៈពិសេសផ្សេងទៀត យើងនឹងត្រូវរង់ចាំមើលក្នុងការចេញផ្សាយជាផ្លូវការនៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២២ នៅប្រទេសវៀតណាម៕