[ទីផ្សារបរទេស] ក្រុមហ៊ុន Hyundai គ្រោងនឹងវិនិយោគទឹកប្រាក់ប្រមាណ ១៦,៥ ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីការពង្រីកអាជីវកម្មរថយន្តអគ្គិសនីរបស់ខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូងរហូតដល់ឆ្នាំ ២០៣០។
ក្នុងនោះដែរក្រុមហ៊ុន Hyundai បានបញ្ចេញសេចក្តីថ្លៃងការណ៍មួយថាបរិមាណផលិតកម្មរថយន្តអគ្គិសនី ចំនួន ១,៤៤ លានគ្រឿងនៅក្នុងប្រទេសកូរ៉េខាងត្បូងនឹងមានប្រហែល ៤៥% នៃសមត្ថភាពផលិតរថយន្តអគ្គិសនីជាសកលសរុបចំនួន ៣.២៣ លានគ្រឿង។ បន្ថែមពីនេះក្រុមហ៊ុន Hyundai និង Kia គ្រោងនឹងផលិតរថយន្តអគ្គិសនីចំនួន ១,៤៤ លានគ្រឿងក្នុងប្រទេសកូរ៉េខាងត្បូងជារៀងរាល់ឆ្នាំនៅឆ្នាំ ២០៣០។
ដោយទ្បែកចំពោះក្រុមហ៊ុន Hyundai ក៏នឹងគ្រោងសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីថ្មីមួយនៅក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិក។ ហើយនឹងវិនិយោគ ៧.៥ ពាន់លានដុល្លារនៅហ្សកហ្ស៊ី ដើម្បីជួលមនុស្ស ៨,៥០០ នាក់ជាផ្នែកនៃផែនការរបស់ខ្លួនក្នុងការសាងសង់រោងចក្រថ្មីផងដែរ។
គួររំលឹកផងដែរថាក្រុមហ៊ុន Hyundai ថាខ្លួនគ្រោងនឹងវិនិយោគទឹកប្រាក់ ៧,៤ ពាន់លានដុល្លារនៅក្នុងសហរដ្ឋអាមេរិកនៅឆ្នាំ ២០២៥ ដើម្បីផលិតរថយន្តអគ្គិសនី ធ្វើឱ្យប្រសើរឡើងនូវកន្លែងផលិត និងការវិនិយោគបន្ថែមទៀតរបស់ខ្លួននៅក្នុងដំណោះស្រាយបច្ចេកវិទ្យាដ៏ឆ្លាតវៃ ដើម្បីកែលម្អរការដឹកជញ្ជូនផ្សេងៗគ្នានៅក្នុងទីក្រុង៕