Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ខ្ញុំពីមុន-ឥឡូវ?»ខ្លាំងមែន! Elon Musk ទាញទម្លាក់ Bill Gates ក្លាយជាអ្នកមានបំផុតទី២ លើពិភពលោក
    ខ្ញុំពីមុន-ឥឡូវ?

    ខ្លាំងមែន! Elon Musk ទាញទម្លាក់ Bill Gates ក្លាយជាអ្នកមានបំផុតទី២ លើពិភពលោក

    November 24, 20201 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ឆ្នាំ២០២០ នេះ គឺជាឆ្នាំដ៏ពិសេសមួយសម្រាប់ CEO ក្រុមហ៊ុន Tesla និង SpaceX ដោយលោក Elon Musk បានឈានដល់ចំណុចកំពូលថ្មីមួយ កាលពីថ្ងៃច័ន្ទ ដោយទាញទម្លាក់មហាសេដ្ឋី Bill Gates ក្លាយជាអ្នកមានបំផុតទី២ នៅលើពិភពលោក។

    លោក Elon Musk និង លោក Bill Gates

    ទ្រព្យសម្បត្តិសុទ្ធរបស់សហគ្រិនវ័យ ៤៩ ឆ្នាំរូបនេះ បានកើនឡើង ៧,២ ពាន់លានដុល្លារ សរុបទាំងអស់គឺ ១២៧,៩ ពាន់លានដុល្លារ ដោយសារតែការឡើងថ្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla។

    ពាណិជ្ជកម្ម

    លោក Musk បានបន្ថែមលុយចំនួន ១០០,៣ ពាន់លានដុល្លារ ចូលក្នុងទ្រព្យសម្បត្តិសុទ្ធរបស់លោក នៅឆ្នាំ២០២០នេះ ដែលច្រើនជាងអ្នកណាទាំងអស់។ នេះបើយោងតាម Bloomberg Billionaires Index។

    គួររំលឹកឲ្យដឹងថា កាលពីខែមករា ដើមឆ្នាំ២០២០ កន្លងទៅនេះ លោក Musk បានជាប់ឈ្មោះជាអ្នកមានបំផុតទី៣៥ ប៉ុណ្ណោះ។

    យ៉ាងណាមិញ ការកើនឡើងនៃទ្រព្យសម្បត្តិរបស់លោក ភាគច្រើនដោយសារក្រុមហ៊ុន Tesla ដែលបច្ចុប្បន្នមានតម្លៃទីផ្សារជិតដល់ ៥០០ ពាន់លានដុល្លារ៕

    Bill Gates Elon Musk Tesla
    Share. Facebook Telegram WhatsApp
    Previous Articleភ្ញាក់ផ្អើលខ្លាំង! ម្ចាស់ក្រុមហ៊ុនបច្ចេកវិទ្យាចិនម្នាក់ កើនទ្រព្យសម្បត្តិ ៤៦០%
    Next Article មេ Amazon បរិច្ចាគ ៦៨៤ លានដុល្លារ ដល់អង្គការមិនរកប្រាក់ចំណេញ

    Related Posts

    ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    January 6, 20261 Min Read

    ចូលឆ្នាំថ្មី! មករៀន និងអនុវត្តទម្លាប់ប្រចាំថ្ងៃថ្មីៗតាមស្ថាបនិក Microsoft លោក Bill Gates

    November 19, 20251 Min Read

    នេះគឺជាមហាសេដ្ឋីទាំង ៥ រូប ដែលមានទ្រព្យសម្បត្តិច្រើនបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០២៥ នេះ!

    November 10, 20251 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.