ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរបស់ប្រទេសវៀតណាម បានអំពាវនាវឱ្យកាត់បន្ថយពន្ធបរិស្ថានចំនួន ៥០ ភាគរយ លើប្រេងសាំង ដែលកើនឡើងទ្វេដងនៃអត្រាដែលបានស្នើឡើងដោយក្រសួងហិរញ្ញវត្ថុវៀតណាម កាលពីមុន។
តាមរយៈការស្នើសុំនេះ វានឹងកាត់បន្ថយពន្ធពី ៤ ០០០ ដុងបច្ចុប្បន្ន (០,១៨ដុល្លារ) មកត្រឹម ២ ០០០ ដុង។ ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងហិរញ្ញវត្ថុវៀតណាម បានស្នើឲ្យទម្លាក់វាមកត្រឹម ៣.០០០ ដុង។
ក្រសួងពាណិជ្ជកម្មវៀតណាម បាននិយាយថា ការកាត់បន្ថយ “ខ្លាំង” បែបនេះ នឹងផ្តល់កន្លែងបន្ថែមទៀតដើម្បីរក្សាស្ថិរភាពតម្លៃប្រេងសាំង ចំពេលមានការកើនឡើងនៃអត្រាពិភពលោក។
ប្រេងសាំងនៅវៀតណាម ប្រភេទ RON95 ដ៏ពេញនិយម ឥឡូវនេះមានតម្លៃខ្ពស់ជាប្រវត្តិសាស្ត្រ គឺ ២៧ ៨៣០ ដុង (៤ ៧៥០រៀល) ក្នុងមួយលីត្រ បន្ទាប់ពីបានកើនឡើងច្រើនជាង ១៥ ភាគរយនៅឆ្នាំនេះ ចំពេលមានការខ្វះខាតជាសកលដែលបណ្តាលមកពីវិបត្តិរុស្ស៊ី-អ៊ុយក្រែន។
យ៉ាងណាមិញ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានបន្ថែមថា តម្លៃនេះអាចកើនឡើងពី ៥ ០០០ ទៅ ៨ ០០០ ដុង នៅថ្ងៃសុក្រ ឬ ១៨ ទៅ ៣០ ភាគរយ ដែលនឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់អតិផរណា៕