Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ផ្សេងៗ»ពិសេសណាស់! ស្រុកបន្ទាយស្រី ជួសជុលកង់ដោយឥតគិតថ្លៃ!
    ផ្សេងៗ

    ពិសេសណាស់! ស្រុកបន្ទាយស្រី ជួសជុលកង់ដោយឥតគិតថ្លៃ!

    November 16, 20201 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    «គម្រោងជួសជុលកង់តាមភូមិដោយឥតគិតថ្លៃ»៖ រហូតមកដល់ថ្ងៃនេះ កង់របស់សិស្ស និងកង់អ្នកភូមិចំនួនជាង ៤០០គ្រឿងហើយ ដែលត្រូវបានយកមកជួសជុលឱ្យប្រើប្រាស់បានឡើងវិញ ដោយក្រុមយុវជនស្ម័គ្រចិត្តជាង ៧០នាក់ មកពីអង្គការជឿជាក់លើសិស្សជនបទកម្ពុជា តាមរយៈគម្រោងជួសជុលកង់តាមភូមិ«Project B»នៅក្នុងស្រុកបន្ទាយស្រី។ រដ្ឋបាលស្រុកគ្រោងនឹងបន្តសហការជាមួយក្រុមយុវជនទាំងនេះ ដើម្បីផ្តល់សេវាជួសជុលកង់ដោយឥតគិតថ្លៃជាប្រចាំខែជូនអ្នកភូមិ ជាពិសេសសម្រាប់កុមារតូចៗ រហូតទាល់តែបានទៅដល់គ្រប់ភូមិទាំងអស់នៅក្នុងស្រុកទាំងមូល។

    ប្រភពហ្វេសប៊ុក៖ ឃឹម ហ្វីណង់ – Khim Finan

    ជាមធ្យម កង់មួយគ្រឿងត្រូវចំណាយប្រមាណ ៧ដុល្លារ ដើម្បីជួសជុលឡើងវិញ តែវាបានធ្វើឱ្យរបស់ដែលខូចទុកចោលអាចយកមកច្នៃប្រើប្រាស់ឱ្យមានប្រយោជន៍វិញបាន។ ៧ដុល្លារនេះ ប្រសិនបើយកទៅធ្វើជាអំណោយចែកជូនដល់អ្នកភូមិម្នាក់ៗ វាប្រហែលជាអាចផ្តល់ក្តីរីករាយបានត្រឹមតែមួយពេលតែប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលយក ៧ដុល្លារនេះ ទៅបូកផ្សំនឹងទឹកចិត្ត និងកំលាំងខិតខំជួសជុលប្រកបដោយសេចក្តីស្រលាញ់របស់ប្អូនៗយុវជនស្ម័គ្រចិត្តទាំងអស់នេះវិញ វាបានបង្កើតនូវគុណតម្លៃមួយដែលមិនអាចកាត់ថ្លៃបាន ហើយថែមទាំងបានផ្តល់ស្នាមញញឹមនៅរៀងរាល់ពេលដែលពួកគាត់ទាញកង់យកមកជិះទៀតផង។

    ពាណិជ្ជកម្ម
    ប្រភពហ្វេសប៊ុក៖ ឃឹម ហ្វីណង់ – Khim Finan
    ប្រភពហ្វេសប៊ុក៖ ឃឹម ហ្វីណង់ – Khim Finan
    ប្រភពហ្វេសប៊ុក៖ ឃឹម ហ្វីណង់ – Khim Finan

    ————————————
    ***សិស្សនៅតាមទីជនបទដែលមានជីវភាពទីទ័លខ្លាំង តែងតែចំណាយពេលពី១ម៉ោងទៅ២ម៉ោងក្នុងមួយថ្ងៃដើម្បីដើរទៅសាលារៀន ដែលជាហេតុផលសំខាន់មួយធ្វើអោយកុមារខ្លះមិនអាចចូលរៀនបានរហូតទាល់តែអាចដើរទៅសាលាដោយខ្លួនឯងបាន ហើយខ្លះទៀតសុខចិត្តបោះបង់ចោលការសិក្សា ដោយហេតុតែសាលានៅឆ្ងាយពេក។ ហេតុដូច្នេះហើយបានជាការផ្តល់ជូនយានជំនិះដល់សិស្សទាំងនោះមានសារៈសំខាន់ណាស់សម្រាប់អនាគតវែងឆ្ងាយរបស់ពួកគាត់។

    ប្រភពហ្វេសប៊ុក៖ ឃឹម ហ្វីណង់ – Khim Finan
    ប្រភពហ្វេសប៊ុក៖ ឃឹម ហ្វីណង់ – Khim Finan

    អត្ថបទ និងរូបភាពចម្លងទាំងស្រុង

    Share. Facebook Telegram WhatsApp
    Previous ArticleSpaceX ត្រៀមរួចជាស្រេចសម្រាប់ “បេសកកម្មនាវិក” ជាផ្លូវការដំបូងបង្អស់របស់ខ្លួន
    Next Article ក្រុមហ៊ុនថ្មីមួយទៀត អះអាងថា វ៉ាក់សាំងខ្លួនមានប្រសិទ្ធិភាព ៩៤,៥% ប្រឆាំងនឹងកូវីដ១៩

    Related Posts

    មកស្គាល់ផ្សារពាណិជ្ជកម្មថា្នក់ជាតិដំបូងគេ “CambodiaTrade” ដែលប្រមូលផ្តុំនូវ ផលិតផលខ្មែររាប់ពាន់មុខ!

    December 26, 20251 Min Read

    ជាលើកទី៧ កម្ពុជាបានឈ្នះពានរង្វាន់អង្ករប្រណិតល្អបំផុតលើពិភពលោកក្នុងឆ្នាំ ២០២៥!

    December 17, 20251 Min Read

    វីដេអូ Baby Shark តែមួយ! ប្រែអាជីវកម្មសាមញ្ញ ឲ្យក្លាយជាក្រុមហ៊ុនមានតម្លៃ ៤០០លានដុល្លារ

    November 27, 20251 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.