Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ក្រុមហ៊ុន Apple នឹងបញ្ឈប់ការលក់ និង ដាក់កំណត់សេវាកម្មនៅក្នុងប្រទេសរុស្ស៊ី
    ព័ត៌មានថ្មីៗ

    ក្រុមហ៊ុន Apple នឹងបញ្ឈប់ការលក់ និង ដាក់កំណត់សេវាកម្មនៅក្នុងប្រទេសរុស្ស៊ី

    March 2, 20221 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន Apple បានក្លាយជាក្រុមហ៊ុនធំចុងក្រោយគេបំផុត​ ក្នុងការបញ្ឈប់ការលក់ផលិតផលទាំងអស់នៅក្នុងប្រទេសរុស្ស៊ី ដែលជាការដាក់ទណ្ឌកម្មមួយចំពោះការលុកលុយរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។

    ពាណិជ្ជកម្ម

    ក្រុមហ៊ុន Apple បាននិយាយថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការលុកលុយរបស់រុស្ស៊ី ហើយឈរជាមួយនឹងអ្នករងគ្រោះដោយសារតែអំពើហឹង្សា។

    ជាមួយគ្នានេះដែរ Apple Pay និងសេវាកម្មផ្សេងទៀត ដូចជា Apple Maps ក៏ត្រូវបានដាក់ដែនកំណត់ផងដែរ។ គួរឲ្យដឹងថា ក្រុមហ៊ុន Google ក៏បានដកអ្នកផ្សព្វផ្សាយរបស់រដ្ឋរុស្ស៊ី ដូចជា RT ចេញពីទំព័រមុខរបស់វាផងដែរ។

    មិនតែប៉ុណ្ណោះ កម្មវិធីធនាគារចល័តជាភាសារុស្សី ដូចជា កម្មវិធីរបស់ធនាគារ VTB Bank ប្រហែលជាមិនដំណើរការពេញលេញនៅលើឧបករណ៍ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS របស់ Apple ឡើយ។

    ក្រុមហ៊ុន Apple បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនបានបិទទាំងមុខងារ គ្រោះថ្នាក់ចរាចរណ៍ និងហេតុការណ៍ផ្ទាល់ នៅក្នុង Apple Maps ក្នុងប្រទេសអ៊ុយក្រែន ដើម្បីជាវិធានការសុវត្ថិភាព និងប្រុងប្រយ័ត្នសម្រាប់ពលរដ្ឋអ៊ុយក្រែន៕

    Apple
    Share. Facebook Telegram WhatsApp
    Previous ArticleShell នឹងលក់ការវិនិយោគរបស់ខ្លួននៅរុស្ស៊ី ដោយសារតែការលុកលុយលើអ៊ុយក្រែន
    Next Article ស្តាយណាស់! កប៉ាល់​ដឹក​រថយន្ត​ប្រណីត​ ជាង៤០០០គ្រឿង ​លិច​នៅ​ប្រទេសព័រទុយហ្គាល់

    Related Posts

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read

    ចិន បើកដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ខ្លួន!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.