Heineken ដែលជាក្រុមហ៊ុនផលិតស្រាបៀរធំជាងគេទីពីររបស់ពិភពលោក បានព្រមានថា ខ្លួននឹងដំឡើងថ្លៃស្រាបៀររបស់ខ្លួនដោយសារតែផលប៉ះពាល់នៃអតិផរណា។
ក្រុមហ៊ុនដែលមានលក់ទាំងស្រាបៀម៉ាក Strongbow cider, Amstel និង lager ដែលលក់ដាច់បំផុតនៅអឺរ៉ុប ខាងលើ បានស្តីបន្ទោសការឡើងថ្លៃនៃធាតុផ្សំ និងថាមពល។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនមិនបាននិយាយថា តម្លៃរបស់ស្រាបៀរ Heinekenនឹងកើនឡើងប៉ុន្មាននោះទេ។
នាយកប្រតិបត្តិរបស់ Heineken លោក Dolf van den Brink បាននិយាយថា “ការកើនឡើងតម្លៃ និងអតិផរណា ខ្ញុំគិតថាយើងមិនបានឃើញវាជាយូរមកហើយ”។
លោកបានបន្ថែមថា ការដំឡើងថ្លៃអាចនាំឲ្យ «ការញ៉ាំស្រាបៀរកាន់តែទាប» ខណៈអ្នកផឹកបានបន្តការចំណាយរបស់ពួកគេដោយសារតម្លៃរស់នៅកើនឡើងដែរ៕