ប្រសិនបើអ្នកជួបប្រទះការមិនសប្បាយចិត្តនៅក្នុងការងាររបស់អ្នក ឬរកឃើញថាអ្នកមានបរិយាកាសមិនល្អនៅកន្លែងធ្វើការរបស់អ្នក យើងមានវិធីជាច្រើនដែលអ្នកអាចដោះស្រាយបញ្ហាទាំងនេះបាន។ ទោះជាយ៉ាងណាក៏ដោយ វាមិនមែនជារឿងអាក្រក់ទេ ប្រសិនបើអ្នកមានអារម្មណ៍ថា វាដល់ពេលដែលត្រូវស្វែងរកកន្លែងធ្វើការផ្សេងទៀត ឬផ្លាស់ប្តូរទៅតួនាទីផ្សេងទៀត។ សញ្ញា ខាងក្រោមនេះអាចបង្ហាញថាអ្នកមានអារម្មណ៍អវិជ្ជមាន ឬមិនចូលចិត្តចំពោះការងាររបស់អ្នក ហើយនឹងផ្តល់នូវវិធីសាស្រ្តដែលអ្នកអាចអនុវត្តដើម្បីស្វែងរកដំណោះស្រាយដ៏ល្អបំផុតសម្រាប់ស្ថានភាពរបស់អ្នកនាពេលនេះ៖
១. អ្នកមានការធុញថប់រាល់ចុងសប្តាហ៍ ឬពេលឈប់សម្រាក
ប្រសិនបើអ្នកឃើញថាខ្លួនអ្នកកាន់តែមានការធុញថប់ច្រើននៅពេលដែលថ្ងៃច័ន្ទកាន់តែខិតជិតមកដល់ ហើយអ្នកតែងតែមានអារម្មណ៍បែបនេះ វាអាចជាសញ្ញាបង្ហាញថាអ្នកមានអារម្មណ៍តិចជាងការសាទរចំពោះការងាររបស់អ្នក។ ជួនកាលភាពតានតឹងនៅចុងសប្តាហ៍គឺទាក់ទងនឹងបរិកាសនៅកន្លែងការងារ ហើយប្រសិនបើរឿងនេះមានអារម្មណ៍សម្រាប់អ្នក វិធីសាស្រ្តដ៏ល្អក្នុងការបំបាត់ការអារម្មណ៍ធុញថប់របស់អ្នក គឺចំនាយពេលវេលានាចុងសប្តាហ៍ ឬពេលឈប់សម្រាក់នៅថ្ងៃត្រង់ដើម្បីរៀបចំផែនការការងារមុនថ្ងៃចូលធ្វើការ។ ជាឧទាហរណ៍ដូចជា អ្នកអាចកំណត់ទម្លាប់នៃការញុំអាហារ សម្លៀកបំពាក់ការងារ ការងារដែលត្រូវបញ្ចប់ ឬសំខាន់ និងរបស់ចាំបាច់ផ្សេងៗទៀតជាមុន។
២. មានអាការៈឈឺចុកចាប់ កាលពីពេលថ្មីៗកន្លងទៅ រហូតមកដល់ពេលនេះ
ការឈឺចុកចាប់ដែលកើតឡើងនាពេលថ្មីៗនេះ ឬដែលអ្នកសម្គាល់ឃើញថាមានវាចាប់ផ្តើមមានថ្មីៗ វាមានសារៈសំខាន់ក្នុងការពិភាក្សាជាមួយគ្រូពេទ្យរបស់អ្នក ព្រោះវាជារឿងសំខាន់ក្នុងការគ្រប់គ្រងបញ្ហាសុខភាពរាងកាយ ឬផ្នែកវេជ្ជសាស្ត្រ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកសម្គាល់ឃើញថា អ្នកជួបប្រទះការធុញថប់ ស្ត្រេស ឬសូម្បីតែជំងឺធ្លាក់ទឹកចិត្ត រួមជាមួយនឹងការឈឺចុកចាប់ក្នុងរាងកាយ សូមពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នក ហើយពិចារណាពីទិដ្ឋភាពនៃការងារ និងជីវិតផ្ទាល់ខ្លួនរបស់អ្នក ដែលអាចរួមចំណែកដល់បញ្ហានេះ។ ប្រសិនបើវាជាការងាររបស់អ្នក វាជារឿងសំខាន់ក្នុងការឆ្លុះបញ្ចាំងពីអ្វីដែលអ្នកអាចធ្វើបាន ដើម្បីផ្លាស់ប្តូរស្ថានភាពរបស់អ្នក និងកាត់បន្ថយអ្វីដែលអ្នកកំពុងឆ្លងកាត់។
៣. អ្នកកំពុងជួបប្រទះកង្វះនៃការលើកទឹកចិត្តចំពោះការងាររបស់អ្នក
កង្វះនៃការលើកទឹកចិត្តសម្រាប់ការងាររបស់អ្នក ក៏អាចធ្វើឱ្យមានអារម្មណ៍ថាអ្នកមិនសប្បាយចិត្តក្នុងការងាររបស់អ្នកដែរ។ មធ្យោបាយមួយដើម្បីជួយស្វែងរកការលើកទឹកចិត្តរបស់អ្នកម្តងទៀត គឺធ្វើបញ្ជីនៃហេតុផលដំបូងដែលទាក់ទាញអ្នកឱ្យទៅរកការងារកន្លែងផ្សេង។ បន្ថែមពីលើនេះ សូមគិតអំពីអ្វីដែលអ្នកពេញចិត្តបំផុតអំពីការងារ ដូចជាប្រភេទគម្រោងដែលអ្នកសប្បាយចិត្ត។ ជាឧទាហរណ៍ ប្រសិនបើមានកិច្ចការមួយចំនួនដែលអ្នកពេញចិត្តនឹងធ្វើការនោះ សូមពិភាក្សាជាមួយប្រធានក្រុម ឬអ្នកគ្រប់គ្រងរបស់អ្នក ដើម្បីសហការគ្នាលើមធ្យោបាយដែលអ្នកអាចអនុវត្តប្រភេទភារកិច្ចទាំងនេះបន្ថែមទៀត។
៤. ផលិតភាពរបស់អ្នកបានថយចុះតាមពេលវេលា
ការមិនសប្បាយចិត្តនៅក្នុងការងាររបស់អ្នក នៅទីបំផុតអាចនាំទៅរកការថយចុះនៃផលិតភាព ឬលទ្ធផលការងាររបស់អ្នក។ ជាឧទាហរណ៍ ប្រសិនបើអ្នកឃើញថាកន្លែងធ្វើការរបស់អ្នកមានសម្លេងរំខានខ្លាំងពេក ឬរំខានដល់ការផ្តោតអារម្មណ៍ យូរៗទៅវាអាចមានឥទ្ធិពលលើអារម្មណ៍របស់អ្នកចំពោះការងាររបស់អ្នក ហើយជាលទ្ធផលប៉ះពាល់ដល់ផលិតភាពរបស់អ្នក។ ប្រសិនបើអ្នកសម្គាល់ឃើញថាមានការថយចុះនៃផលិតភាពរបស់អ្នកដោយសារតែការមិនសប្បាយចិត្តនៅកន្លែងធ្វើការ សូមព្យាយាមទំនាក់ទំនងជាមួយអ្នកគ្រប់គ្រងអំពី ឥរិយាបទការងារ ឬបរិយាកាសរបស់អ្នកដែលអ្នកអាចផ្លាស់ប្តូរ ដើម្បីគាំទ្រផលិតភាពរបស់អ្នក។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើផលិតភាពរបស់អ្នកកំពុងរងទុក្ខដោយសារតែកន្លែងធ្វើការដែលមានជាតិពុល វាអាចដល់ពេលពិចារណាស្វែងរកបរិយាកាសវិជ្ជមានបន្ថែមទៀត។
៥. តែងតែនិយាយពីភាពអវិជ្ជមាននៃការងាររបស់អ្នក
នៅពេលអ្នកនិយាយអំពីការងាររបស់អ្នក ចូរយកចិត្តទុកដាក់លើរបៀបដែលអ្នកពិពណ៌នាអំពីកន្លែងធ្វើការរបស់អ្នក។ ប្រសិនបើអ្នករកឃើញថាខ្លួនអ្នកកំពុងពិភាក្សារឿងអវិជ្ជមានជាចម្បង នៅពេលអ្នកកំពុងសន្ទនាជាមួយមិត្តរួមការងារ មិត្តភ័ក្តិ និងក្រុមគ្រួសារ វាអាចជាពេលវេលា ដើម្បីឆ្លុះបញ្ចាំងពីកត្តាជាក់លាក់ណាមួយដែលនាំឱ្យអ្នកចាត់ទុកការងាររបស់អ្នកអវិជ្ជមាន។ ពិចារណាពីទិដ្ឋភាពនៃការងាររបស់អ្នកដែលអ្នកមិនចូលចិត្ត ដូចជាប្រភេទការងារ ពេលវេលា ឬគម្រោងមួយចំនួន ការរំខាននៅក្នុងបរិយាកាសការងារ ឬសូម្បីតែការសហការជាមួយសហការីមួយចំនួនដែលអ្នកមិនចង់ធ្វើជាមួយ។ ការកំណត់អត្តសញ្ញាណអ្វីដែលបង្កឱ្យមានអារម្មណ៍អវិជ្ជមានរបស់អ្នក អាចជួយអ្នកដោះស្រាយបញ្ហាទាំងនេះបាន។
លោកអ្នកអាចធ្វើការអានភាគទី ២/៣ ដោយចុចទីនេះបាន!