ការលក់ផ្ទះ និងវីឡា នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម បានធ្លាក់ចុះ ៦៧ ភាគរយកាលពីឆ្នាំមុន ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ឆ្នាំ ដោយមានអ្នកវិភាគចាត់ទុកថា ដោយសារការងាកទៅរកអាផាតមិន (Apartments)។
យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Savills Vietnam បានឲ្យដឹងថា ៥១ភាគរយនៃផ្ទះ និងវីឡា មានតម្លៃជាង ១៨ ពាន់លានដុង (៧៩២ ៤០០ដុល្លារ) កើនឡើងពី ៤៣ ភាគរយក្នុងឆ្នាំ ២០២០ ដែលបង្ហាញពីការកើនឡើងនៃតម្រូវការអចលនទ្រព្យប្រណីត។
ក្រុមហ៊ុន Savills បាននិយាយថា ការផ្គត់ផ្គង់ផ្ទះ និងវីឡា បានធ្លាក់ចុះ ៦៥ ភាគរយមកត្រឹម ១ ២០០ យូនីតកាលពីឆ្នាំមុន ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល ៥ ឆ្នាំ ហើយស្ថានភាពនេះត្រូវបានកំណត់ថា នឹងបន្តនៅក្នុងរយៈប៉ុន្មានឆ្នាំខាងមុខនេះ ដោយសារទីក្រុងផ្តល់អាទិភាពដល់អគារអាផាតមិន ព្រោះទំហំដីទំនេរកាន់តែថយចុះ។
គួរឲ្យដឹងថា ខណ្ទទី២, ទី៩ និង Binh Chanh នឹងនៅតែបន្តជាទីតាំងសំខាន់សម្រាប់ការអភិវឌ្ឍន៍ផ្ទះ និងវីឡា របស់ទីក្រុងហូជីមិញ៕