យោងតាមប្រភពព័ត៌មាន vnexpress បានឲ្យដឹងថា វៀតណាម បានទិញជិត ៨០ ភាគរយនៃកសិផលនាំចេញសរុបរបស់កម្ពុជា តម្លៃជិត ៥ ពាន់លានដុល្លារ កាលពីឆ្នាំមុន។
ក្នុងនោះ វៀតណាម បានទិញពី ៩៦-៩៩ ភាគរយនៃគ្រាប់ស្វាយចន្ទី ម្រេច និងសណ្តែកសៀងនាំចេញរបស់កម្ពុជា។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់កម្ពុជា។
គួរឲ្យដឹងថា ការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជា ទៅប្រទេសវៀតណាមបានកើនឡើង ៤,៦ ដងចាប់ពីឆ្នាំ ២០២០ ហើយម្រេច និងសណ្តែកបណ្តុះ កើនឡើង ៤ ដង។ ផលិតផលផ្សេងទៀតដែលវៀតណាមបានទិញក្នុងបរិមាណច្រើនពីប្រទេសជិតខាងមានដូចជា អង្ករ ក្រូចថ្លុង ចេក និងស្វាយ។
រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា លោក វេង សាខុម បានប្រាប់ប្រធានាធិបតីវៀតណាម លោក Nguyen Xuan Phuc ក្នុងដំណើរទស្សនកិច្ចចុងក្រោយនេះថា វៀតណាមជាអ្នកនាំចូលដ៏ធំបំផុតរបស់កម្ពុជា ក្នុងចំណោមប្រទេស និងដែនដីចំនួន ៧០ កាលពីឆ្នាំមុន៕
ប្រភព ៖ vnexpress