ប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa បានស្នើឲ្យរទេសចិនជួយរៀបចំរចនាសម្ព័ន្ធការសងបំណុលឡើងវិញ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយប្រទេសអាស៊ីខាងត្បូងនេះ ទប់ទល់វិបត្តិហិរញ្ញវត្ថុដែលកំពុងតែអាក្រក់ទៅៗ។ នេះបើយោងតាមការិយាល័យរបស់លោក Rajapaksa បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យ ទី៩ ខែមករា កន្លងទៅ។
លោក Rajapaksa បានធ្វើសំណើនេះឡើងក្នុងអំឡុងពេលជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ក្នុងទីក្រុង Colombo កាលពីថ្ងៃអាទិត្យ។
គួរឲ្យដឹងថា ប្រទេសស្រីលង្កា ទទួលបានអត្ថប្រយោជន៍ពីប្រាក់កម្ចីទន់រាប់ពាន់លានដុល្លារពីប្រទេសចិន ប៉ុន្តែប្រទេសកោះនេះបច្ចុប្បន្នកំពុងស្ថិតក្នុងវិបត្តិរូបិយប័ណ្ណបរទេស ដែលធ្វើឲ្យវាជិតផុតសុពលភាព នេះបើយោងតាមអ្នកវិភាគ។
ការិយាល័យរបស់លោក Rajapaksa បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រធានាធិបតីបានចង្អុលបង្ហាញថា វានឹងជាការធូរស្បើយដ៏អស្ចារ្យដល់ប្រទេសនេះ ប្រសិនបើការយកចិត្តទុកដាក់អាចត្រូវបានបង់ លើការរៀបចំរចនាសម្ព័ន្ធការសងបំណុលវិញ ដែលជាដំណោះស្រាយចំពោះវិបត្តិសេដ្ឋកិច្ចដែលបានកើតឡើង ស្របពេលកំពុងប្រឈមមុខនឹងការរាតត្បាតនៃជំងឺកូវីដ១៩”។
សូមបញ្ជាក់ថា ប្រទេសចិន គឺជាអ្នកផ្តល់ប្រាក់កម្ចីធំជាងគេទី ៤ របស់ប្រទេសស្រីលង្កា នៅពីក្រោយទីផ្សារហិរញ្ញវត្ថុអន្តរជាតិ, ធនាគារអភិវឌ្ឍន៍អាស៊ី Asian Development Bank (ADB) និងប្រទេសជប៉ុន៕