យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ទីផ្សារភាគហ៊ុនរបស់វៀតណាម គឺជាអ្នកចំណេញច្រើនជាងគេលំដាប់ទី៧ លើពិភពលោក កាលពីឆ្នាំមុន ចំនួន ៣៥,៧ ភាគរយ ដែលប្រសើរជាងដៃគូក្នុងតំបន់ ខណៈដែលអ្នកវិនិយោគលក់រាយថ្មី បានប្រញាប់ប្រញាល់ទៅរកទ្រព្យសម្បត្តិថ្មីសម្រាប់ប្រាក់ចំណេញ។
ជាមួយនឹងសន្ទស្សន៍ VN-Index កើនឡើង ៣៩៤ ពិន្ទុ សរុប ១ ៤៩៨ ពិន្ទុ វៀតណាម ជាប់ក្នុងបញ្ជីទីផ្សារភាគហ៊ុនកំពូលទាំង ១០ នៅលើពិភពលោក ដោយ Abu Dhabi, អាហ្សង់ទីន និង អ៊ីស្លង់ នៅក្នុងកំពូលទាំង៣។
នៅអាស៊ី វៀតណាមបានដំណើរការលើសគេក្នុងទីផ្សារធំៗ ដូចជា តៃវ៉ាន់ (២៤ភាគរយ), ថៃ (១៤ភាគរយ) និង ឥណ្ឌូនេស៊ី (១០ភាគរយ)។ ដោយឡែក ទីផ្សារមួយចំនួន ដូចជា ម៉ាឡេស៊ី និងហុងកុង បានធ្លាក់ចុះ។
គួរឲ្យដឹងថា ២០២១ គឺជាឆ្នាំទី៣ ជាប់ៗគ្នា ដែលសន្ទស្សន៍ VN-Index របស់វៀតណាមបានកើនឡើង។ កំណើនគឺ ៧,៦ ភាគរយ និង ១៤,៧ ភាគរយកាលពីឆ្នាំមុនៗ។ ផ្សារហ៊ុនដ៏សំខាន់មួយគឺ ផ្សារហ៊ុនហូជីមិញ Ho Chi Minh Stock Exchange (HoSE) បានបិទក្នុងឆ្នាំនេះ ជាមួយនឹងតម្លៃទីផ្សារចំនួន ៥ ៨៣០ ទ្រីលានដុង (២៥៦,២១ ពាន់លានដុល្លារ)៕