ក្រុមហ៊ុនរថយន្តយក្សអាមេរិក General Motors បានរបូតបាត់តំណែងជាអ្នកលក់រថយន្តច្រើនបំផុតរបស់អាមេរិកជាលើកដំបូងក្នុងរយៈពេល ៩០ ឆ្នាំ។
ក្រុមហ៊ុន Toyota របស់ប្រទេសជប៉ុន បានកាន់កាប់តំណែងកំពូល ដោយលក់រថយន្តបានជាង ២,៣ លានគ្រឿង កាលពីឆ្នាំមុន ពោលគឺកើនឡើង ១០% ឯណោះ។
ក្រុមហ៊ុន General Motors បាននិយាយថា ការលក់របស់ខ្លួនដែលបានធ្លាក់ចុះ ១៣% ត្រូវបានប៉ះពាល់ដោយសារកង្វះបន្ទះឈីបអេឡិចត្រូនិច ដែលបាននិងកំពុងប៉ះពាល់ដល់ឧស្សាហកម្មរថយន្ត។
គួររំលឹកឲ្យដឹងដែរថា ក្រុមហ៊ុន General Motors បានជាប់ចំណាត់ថ្នាក់ជាអ្នកលក់រថយន្តច្រើនបំផុតរបស់សហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ ១៩៣១ មក ហើយបានប្តេជ្ញាថាវានឹងត្រលប់មកវិញ៕