ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Apple បានក្លាយជាក្រុមហ៊ុនដំបូងគេ ដែលមានទីផ្សារភាគហ៊ុនតម្លៃ ៣ទ្រីពាន់លានដុល្លារ។
គួរឲ្យដឹងថា តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបានកើនឡើងប្រហែល ៥៨០០% ចាប់តាំងពីសហស្ថាបនិក និងជាអតីតនាយកប្រតិបត្តិ លោក Steve Jobs បានបង្ហាញ iPhone ដំបូង ក្នុងឆ្នាំ ២០០៧។
Apple គឺជាអ្នកឈ្នះដ៏ធំមួយក្នុងចំណោមអ្នកឈ្នះជាច្រើន ទៅលើជំងឺរាតត្បាតកូវីដ១៩ បន្ទាប់ពីបានមើលឃើញអតិថិជនចំណាយកាន់តែច្រើនលើឧបករណ៍ប្រើប្រាស់។
លោក Dan Ives អ្នកវិភាគមកពី Wedbush បាននិយាយថា “ការរកបាន ៣ ទ្រីលានដុល្លារ គឺជាពេលវេលាប្រវត្តិសាស្ត្រមួយផ្សេងទៀតសម្រាប់ Apple”។
សូមបញ្ជាក់ឲ្យដឹងដែរថា Apple ចំណាយពេលជាង ១៦ ខែ សម្រាប់ការបង្កើនតម្លៃទីផ្សារភាគហ៊ុនរបស់ខ្លួន ពី ២ទ្រីលានដុល្លារ ទៅ ៣ទ្រីលានដុល្លារ ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតរបស់ពិភពលោកមួយនេះ មើលឃើញពីតម្រូវការកើនឡើងនៅពេលដែលមនុស្សកាន់តែពឹងផ្អែកទៅលើស្មាតហ្វូន ថេប្លេត និងកុំព្យូទ័រយួរដៃអំឡុងពេលបិទខ្ទប់៕