ក្រុមហ៊ុន Binance Asia Services ដែលជាប្រតិបត្តិករនៃ Binance.sg បានដកពាក្យស្នើសុំរបស់ខ្លួន ទៅកាន់អាជ្ញាធររូបិយវត្ថុសិង្ហបុរី Monetary Authority of Singapore (MAS) ដើម្បីដំណើរការ ការផ្លាស់ប្តូររូបិយប័ណ្ណគ្រីបតូនៅក្នុងប្រទេសសិង្ហបុរី។
ក្រុមហ៊ុន Binance បាននិយាយនៅក្នុងការចេញផ្សាយព័ត៌មាននាថ្ងៃច័ន្ទ ទី១៣ ខែធ្នូ នេះថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង ដោយគិតគូរពីយុទ្ធសាស្ត្រ, ពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ជាសកល។
ក្រុមហ៊ុននេះបានបន្ថែមទៀតថា ជាមួយនឹងឥទ្ធិពលភ្លាមៗ ការចុះឈ្មោះ, រូបិយប័ណ្ណគ្រីបតូ និងការដាក់ប្រាក់ និងការជួញដូរនៅលើ Binance.sg នឹងត្រូវបិទ។
គួរឲ្យដឹងថា Binance.sg នឹងផ្អាកប្រតិបត្តិការ ហើយបិទត្រឹមថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២២ តែម្តង។ វាបានបន្ថែមថា អ្នកប្រើប្រាស់វេទិកានេះ ត្រូវតែបិទរាល់ open positions ទាំងអស់ ហើយដកប្រាក់ដុល្លារសិង្ហបុរី និងទ្រព្យសម្បត្តិរូបិយប័ណ្ណគ្រីបតូនៅកាលបរិច្ឆេទនោះ៕