Vingroup JSC ដែលជាក្រុមហ៊ុនធំជាងគេរបស់វៀតណាម បាននិយាយនៅថ្ងៃសៅរ៍ ទី៤ ខែធ្នូ នេះថា ខ្លួនគ្រោងនឹងចុះបញ្ជីសម្រាប់ក្រុមហ៊ុនរថយន្តរបស់ខ្លួន (VinFast) នៅលើទីផ្សារភាគហ៊ុនសហរដ្ឋអាមេរិក ក្នុងឆមាសទីពីរនៃឆ្នាំក្រោយ នៅក្នុងការផ្តល់ជូនដែលរំពឹងថានឹងប្រមូលបានយ៉ាងហោចណាស់ ៣ ពាន់លានដុល្លារ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ការចុះបញ្ជីអាចនឹងកើតឡើងក្នុងរយៈពេលពីរ-បីឆ្នាំខាងមុខ ដោយសារក្រុមហ៊ុន នេះបានចូលរួមក្នុងបញ្ជីរថយន្តអគ្គិសនីដែលកំពុងលូតលាស់។
VinFast ដែលជាក្រុមហ៊ុនផលិតរថយន្តវៀតណាម ស្ថិតក្រោមក្រុមហ៊ុន Vingroup បានកំណត់កាលពីខែមេសាថា ខ្លួនកំពុងស្វែងរកការបោះផ្សាយលក់មូលបត្រជាសាធារណៈ (IPO) សម្រាប់ត្រីមាសទី២ នៃឆ្នាំ ២០២១ នេះ ដោយសម្លឹងមើលតម្លៃ ៦០ ពាន់លានដុល្លារអាមេរិក ជាមួយនឹងការរំពឹងថា នឹងកើនឡើងយ៉ាងហោចណាស់ ៣ពាន់លានដុល្លារ។
មិនតែប៉ុណ្ណោះ នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសៅរ៍ ក្រុមហ៊ុន Vingroup បាននិយាយថា ខ្លួនបានបង្កើតក្រុមហ៊ុនកាន់កាប់ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ដែលមានភាគហ៊ុននៅក្នុងប្រតិបត្តិការរបស់ Vinfast នៅក្នុងប្រទេសវៀតណាម ដើម្បីជំរុញដំណើរការ IPO នោះទៀតផង។
ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “ក្រុមហ៊ុនថ្មី VinFast Singapore គឺជាជំហានមួយដើម្បីប្រែក្លាយ VinFast ទៅជាក្រុមហ៊ុនសកល ហើយរៀបចំសម្រាប់ IPO សហរដ្ឋអាមេរិក”៕