ការលក់ទូរសព្ទទំនើបក្នុងប្រទេសវៀតណាម បានធ្លាក់ចុះ ២៨ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ នៅត្រីមាសទី៣ ឆ្នាំ២០២១ ដោយសារហាងនានាត្រូវបានបិទ ហើយការរឹតត្បិត បានរារាំងការចែកចាយ។
ការលក់បានចាប់ផ្តើមធ្លាក់ចុះក្នុងខែសីហា ហើយបានបន្តធ្លាក់ចុះយ៉ាងខ្លាំងក្នុងខែកញ្ញា។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Counterpoint ប៉ុន្តែមិនបានបង្ហាញ ដោយមិនបានបង្ហាញតួលេខជាក់លាក់ឡើយ។
របាយការណ៍បានកត់សម្គាល់ថា ប្រហែល ៧០ ភាគរយនៃហាងលក់ស្មាតហ្វូនក្នុងប្រទេសវៀតណាម ត្រូវបានបិទទ្វារនៅក្នុងខែកក្កដា ដែលបង្កើនការលក់តាមអ៊ីនធឺណិត ពី ៥,៩ ភាគរយដល់ ១៧,៥ ភាគរយ នៅចន្លោះខែកក្កដា ដល់ ខែសីហា។
អ្នកផ្គត់ផ្គង់ផលិតផលអេឡិចត្រូនិក CellphoneS កាលពីខែកក្កដា បាននិយាយថា ការលក់របស់ខ្លួនបានធ្លាក់ចុះ ៧០ ភាគរយនៅពេលនោះ ខណៈដែលក្រុមហ៊ុនមួយទៀត គឺ Di Dong Viet បានប្តូរទៅចែកចាយអាហារវិញ។
ជាមួយគ្នានេះដែរ នៅក្នុងត្រីមាសទី៣ ក្រុមហ៊ុន Samsung បាននាំមុខក្នុងការលក់ជាមួយនឹងចំណែកទីផ្សារ ៤៩ ភាគរយ ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន កើនឡើង ១៣ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ៕