ប្រទេសសិង្ហបុរី៖ អ្នកដែលទទួលបានការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ ឬស៊ីណូហ្វាម ចំនួន២ដុស ត្រូវបានរំលឹកឱ្យចាក់លើកទី 3 របស់ពួកគេ ដើម្បីទទួលបានប្រសិទ្ធភាពពេញលេញ។ ក្រសួងសុខាភិបាលរបស់សិង្ហបុរី បាននិយាយកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះថា យើងបានធ្វើការផ្ញើរសារទៅកាន់មនុស្ស ៧០ ០០០នាក់ ដែលបានចាក់ដុសទី២ បន្ទាប់ពី ៣ខែមុខ អាចមកធ្វើការចាក់ដុសទី៣បាន។
ចាប់ពីថ្ងៃទី១ ខែមករា អ្នកដែលមិនបានទទួលការចាក់លើកទី៣ របស់ពួកគេ នឹងមានស្ថានភាពនៃការចាក់ថ្នាំរបស់ពួកគេត្រឡប់ទៅ “ការចាក់វ៉ាក់សាំងដែលកំពុងដំណើរការ”។ នេះមានន័យថា ពួកគេនឹងត្រូវទទួលរងនូវវិធានការគ្រប់គ្រងសុវត្ថិភាព ដែលនឹងតម្រូវមិនអោយពួកគេចូលធ្វើការ។
ការរំលឹករបស់ក្រសួងបានធ្វើឡើង បន្ទាប់ពីវាត្រូវបានប្រកាសនៅក្នុងខែតុលាថាវ៉ាក់សាំង ស៊ីណូវ៉ាក់ នឹងត្រូវបានបញ្ចូលក្នុងកម្មវិធីវ៉ាក់សាំងថ្នាក់ជាតិរបស់ប្រទេសសិង្ហបុរី ជាដុសទី៣។ យ៉ាងណាមិញ គួរកត់សម្គាល់នៅពេលនោះដែរ ខណៈពេលដែលអត្រានៃការចាក់ថ្នាំវ៉ាក់សាំងក្នុងស្រុក មានកម្រិតខ្ពស់ មានអ្នកខ្លះជ្រើសរើសមិនទទួលយកវ៉ាក់សាំង mRNA ដោយសារតែ “ជម្រើសនៃការចូលចិត្តផ្ទាល់ខ្លួន” ។
កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ក្រសួងសុខាភិបាលរបស់សិង្ហបុរី បានរំលឹកឡើងវិញថា បានការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ ឬស៊ីណូហ្វាម ចំនួន២ដុស “ណែនាំយ៉ាងខ្លាំង” ឱ្យទទួលវ៉ាក់សាំង mRNA សម្រាប់ដូសទីបីរបស់ពួកគេ ក្នុងករណីដែលមិនចាក់ លុះត្រាតែពួកគេមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលវា។ អ្នកដែលមានប្រតិកម្មអាលែហ្សីចំពោះការចាក់វ៉ាក់សាំង mRNA លើកទី១ ហើយបានទទួលវ៉ាក់សាំងស៊ីណូវ៉ាក់ សម្រាប់ការចាក់លើកទី២ របស់ពួកគេ ក៏គួរតែបញ្ចប់ការចាក់ថ្នាំស៊ីណូវ៉ាក់ លើកទី៣ ផងដែរ ក្នុងរយៈពេល ២៨ថ្ងៃបន្ទាប់ពីការចាក់លើកទី២ របស់ពួកគេ ដើម្បីរក្សាស្ថានភាពនៃការចាក់វ៉ាក់សាំងរបស់ពួកគេ។