ទិវា Single’s Day ដែលត្រូវនឹងថ្ងៃទី១១ ខែ១១ របស់ក្រុមហ៊ុន Alibaba របស់ប្រទេសចិន ត្រូវបានគេស្គាល់ថា ជាថ្ងៃលក់ទំនិញអនឡាញដ៏ធំបំផុតរបស់ពិភពលោក។ ប៉ុន្តែឆ្នាំនេះ វាមានភាពតានតឹងជាងមុន ខណៈទីក្រុងប៉េកាំងបង្ក្រាបអាជីវកម្ម និងកំណើនសេដ្ឋកិច្ចធ្លាក់ចុះ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ការលក់សម្រាប់ព្រឹត្តិការណ៍រយៈពេល ១១ ថ្ងៃរបស់ Alibaba បានកើនឡើងក្នុងអត្រាយឺតបំផុតរបស់ពួកគេ ចាប់តាំងពីព្រឹត្តិការណ៍នេះត្រូវបានបង្កើតឡើង ក្នុងឆ្នាំ ២០០៩ ពោលគឺកើនឡើង ៨,៥% បើប្រៀបធៀបនឹងឆ្នាំមុន។
ទោះជាយ៉ាងណាក៏ដោយ ការចំណាយរបស់អតិថិជននៅតែកើនឡើងដល់កម្រិតខ្ពស់បំផុត គឺ ៥៤០,៣ពាន់លានយ័ន ឬស្មើនឹង ៨៤,៥ពាន់លានដុល្លារឯណោះ។
គួរឲ្យដឹងថា ឆ្នាំនេះជាលើកដំបូងដែលការលក់សម្រាប់ថ្ងៃ Single’s Day របស់ Alibaba ដែលក្រុមហ៊ុនហៅកាត់ថាជា “11.11 Global Shopping Festival” បានបរាជ័យ ក្នុងការសម្រេចបានកំណើនពីរខ្ទង់ ពីមួយឆ្នាំទៅមួយឆ្នាំ៕