ក្រុមហ៊ុន Nintendo របស់ប្រទេសជប៉ុន បាននិយាយកាលពីថ្ងៃសុក្រ ទី 5 ខែវិច្ឆិកា ថា ការខ្វះខាតបន្ទះឈីបជាសកល ដែលបង្ខំឱ្យក្រុមហ៊ុនកាត់បន្ថយការរំពឹងទុកសម្រាប់ការលក់ឧបករណ៍ Switch របស់ខ្លួន កំពុងប៉ះពាល់ដល់ការអភិវឌ្ឍន៍ផ្នែករឹងផងដែរ។
នាយកប្រតិបត្តិក្រុមហ៊ុន Nintendo លោក Ko Shiota ដែលជាប្រធានក្រុមអភិវឌ្ឍន៍ បានប្រាប់ថា “ស្ថានភាពកង្ខះបន្ទះឈីប កំពុងមានឥទ្ធិពលលើការអភិវឌ្ឍន៍ផ្នែករឹង”។
លោកបានបន្ថែមថា “យើងកំពុងសម្លឹងមើលការជំនួសសមាសធាតុ និងការកែប្រែការរចនា ដើម្បីព្យាយាម និងកាត់បន្ថយផលប៉ះពាល់”។
ការអត្ថាធិប្បាយនេះកើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានក្រុមហ៊ុន លោក Shuntaro Furukawa បាននិយាយថា មិនមានសញ្ញានៃការខ្វះខាតបន្ទះឈីបទេ នៅពេលដែលក្រុមហ៊ុន Nintendo កាត់បន្ថយការព្យាករណ៍ការលក់ Switch ពេញមួយឆ្នាំ។
គួរឲ្យដឹងដែរថា ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងក្យូតូខាងលើ គឺពឹងផ្អែកយ៉ាងខ្លាំងលើអាជីវកម្មលក់ម៉ាស៊ីនហ្គេមរបស់ខ្លួន នៅពេលដែលគូប្រជែងដែលដូចជា Microsoft កំពុងពង្រីកការជាវ និងសេវាកម្មហ្គេមលើពពក (subscription and cloud gaming services)៕