ក្រុមហ៊ុន VinFast បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួននឹងដាក់ប្រាក់ជាង ២០០ លានដុល្លារក្នុងការវិនិយោគទុន ហើយដាក់ទីស្នាក់ការកណ្តាលរបស់សហរដ្ឋអាមេរិក នៅរដ្ឋកាលីហ្វ័រញ៉ា ដែលជាផ្នែកមួយនៃផែនការរបស់ខ្លួន ក្នុងការពង្រីកប្រតិបត្តិការនៅអាមេរិកខាងជើង។
VinFast គឺជាក្រុមហ៊ុនរថយន្តផលិតរថយន្តក្នុងស្រុកដំបូងគេបង្អស់ ស្ថិតក្រោមក្រុមហ៊ុន Vingroup ដែលជាក្រុមហ៊ុនធំជាងគេរបស់ប្រទេសវៀតណាម ដោយបានចេញលក់រថយន្តលើកដំបូងកាលពីឆ្នាំ២០១៩។
យ៉ាងណាមិញ ក្រុមហ៊ុនបាននិយាយថា ខ្លួនមានគោលបំណងដើម្បីបង្ហាញខ្លួនជាលើកដំបូងនៅសហរដ្ឋអាមេរិក ជាមួយនឹងរថយន្ត SUV អគ្គិសនីពីរប្រភេទ និងសម្ពោធបន្ទប់តាំងបង្ហាញចំនួន ៦០ នៅទូទាំងប្រទេស នៅឆ្នាំក្រោយ។
មិនតែប៉ុណ្ណោះ VinFast បាននិយាយថា ខ្លួនក៏នឹងតាមដានលទ្ធភាពនៃរោងចក្រផលិតនៅសហរដ្ឋអាមេរិក ទៀតផង៕