Digital Token ដែលត្រូវបានបំផុសគំនិតដោយស៊េរីរឿង Squid Game ដ៏ពេញនិយមរបស់កូរ៉េខាងត្បូង បានបាត់បង់តម្លៃរបស់វាស្ទើរតែទាំងអស់ ដូចដែលវាត្រូវបានគេបង្ហាញថា ជាក់ស្តែងជាការបោកប្រាស់។
“Squid” ដែលធ្វើទីផ្សារដោយខ្លួនវាថាជា “ការលេងដើម្បីឈ្នះលុយឌីជីថល” (play-to-earn cryptocurrency) បានមើលឃើញតម្លៃរបស់វាកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ រហូតដល់រាប់ពាន់ភាគរយ។
ទោះជាយ៉ាងណាក៏ដោយ វាត្រូវបានគេរិះគន់ ចំពោះការដែលមិនអនុញ្ញាតឱ្យគេលក់ Token របស់គេឡើយ។ ប្រភេទនៃការបោកប្រាស់នេះ ត្រូវបានគេហៅថាជា “rug pull” ដោយវិនិយោគិនលុយឌីជីថល ឬ crypto investor។
គួរឲ្យដឹងថា វាកើតឡើងនៅពេលដែលអ្នកផ្សព្វផ្សាយ digital token ទាក់ទាញអ្នកទិញ, បញ្ឈប់សកម្មភាពជួញដូរ និងបិទវាចោល ជាមួយនឹងប្រាក់ដែលបានមកពីការលក់។
បើយោងតាមគេហទំព័របច្ចេកវិទ្យា Gizmodo បានឱ្យដឹងថា អ្នកបង្កើត Squid រកបានប្រាក់ប្រមាណ ៣,៣៨ លានដុល្លារអាមេរិកឯណោះពីវា៕