BYD បានបន្តធ្វើឱ្យយើងភ្ញាក់ផ្អើលជាមួយនឹងកំណត់ត្រានៃការលក់ប្រចាំខែថ្មី ខ្ពស់បំផុត សម្រាប់រថយន្តអគ្គិសនីប្រភេទសាកអាគុយ។
ក្រុមហ៊ុន BYD បានរាយការណ៍ពីការលក់រថយន្តអគ្គិសនីសរុបចំនួន ៧០ ០២២ គ្រឿង នៅក្នុងខែកញ្ញា (កើនឡើង ២៧៦% ពីមួយឆ្នាំទៅមួយឆ្នាំ) ដែលជាកំណត់ត្រាថ្មីទី៤ ជាប់ៗគ្នា បន្ទាប់ពីការលក់ដាច់ចំនួន ៤០ ១១៦ គ្រឿង ក្នុងខែមិថុនា, ៥០ ០៥៧ គ្រឿង ក្នុងខែកក្កដា និង ៦០ ៥០៨ គ្រឿង នៅខែសីហា។
តួលេខនេះ គឺជាលទ្ធផលប្រសើរជាងឆ្នាំមុន ជិត ៤ ដង ហើយរថយន្តអគ្គិសនីមានចំនួន ៨៩% នៃការលក់សរុបរបស់ BYD។
គួរឲ្យដឹងថា BYD គឺជាក្រុមហ៊ុនមួយដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ទាំងបរិមាណខ្ពស់ និងកំណើនខ្ពស់។ ជាមួយនឹងការលក់រថយន្តប្រភេទសាកអាគុយចំនួន ១៨០ ៥៨៧ គ្រឿង នៅក្នុងត្រីមាសទី ៣ ក្រុមហ៊ុន BYD ស្ថិតនៅតែពីក្រោយក្រុមហ៊ុន Volkswagen Group (១៩៦ ៨០០ គ្រឿង) ប៉ុណ្ណោះ។
រហូតមកដល់ពេលនេះ នៅឆ្នាំ ២០២១ ក្រុមហ៊ុន BYD បានលក់រថយន្តប្រភេទសាអាគុយនៅប្រទេសចិន ជាង ៣៣០ ០០០ គ្រឿងហើយ ពោលគឺកើនឡើង ២១៩% ពីមួយឆ្នាំទៅមួយឆ្នាំ៕