យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនជប៉ុន Mitsubishi Corporation បាននិយាយកាលពីថ្ងៃច័ន្ទទី ១៨ ខែតុលាថា ខ្លួនមានគោលបំណងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់សុទ្ធ នៅត្រឹមឆ្នាំ ២០៥០ ។
ក្រុមហ៊ុនខាងលើនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងវិនិយោគទឹកប្រាក់ចំនួន ១៧,៥៤ ពាន់លានដុល្លារ ក្នុងការអភិវឌ្ឍន៍ថាមពលផ្សេងៗ ដូចជា ថាមពលកកើតឡើងវិញជាដើម នៅឆ្នាំ ២០៣០ ដែលជាផ្នែកមួយនៃផែនការដើម្បីផ្លាស់ប្តូរពីឥន្ធនៈហ្វូស៊ីល។
គួរឲ្យដឹងថា Mitsubishi គឺជាក្រុមហ៊ុនចុងក្រោយបង្អស់មួយ ដែលបានប្រកាសពីផែនការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់សុទ្ធ ស្របពេលដែលក្រុមហ៊ុនផលិតរថយន្តជាច្រើននៅទូទាំងពិភពលោក បានប្តេជ្ញាចិត្តធ្វើវាឲ្យបាននៅត្រឹមឆ្នាំ២០៣០៕