បុរសដែលមានជាងគេបំផុតនៅអាស៊ី លោក Mukesh Ambani គ្រោងនឹងបើកហាង 7-Eleven ដំបូងបង្អស់នៅក្នុងប្រទេសឥណ្ឌា។
ការប្រកាសកាលថ្ងៃព្រហស្បតិ៍ ទី ៧ ខែតុលា អំពីកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខនេះ បានកើតឡើងពីរថ្ងៃបន្ទាប់ពីផ្សារទំនើបធំបំផុតទី ២ របស់ឥណ្ឌា Future Retail បានបញ្ចប់កិច្ចព្រមព្រៀងឆ្នាំ ២០១៩ ជាមួយ 7-Eleven ដើម្បីបើកហាងចំនួន ១ ០០០ កន្លែង។
លោកស្រី Isha Ambani នាយកក្រុមហ៊ុន Reliance Retail Ventures និងជាកូនស្រីរបស់លោក Mukesh បាននិយាយថា “7-Eleven ស្ថិតក្នុងចំណោមម៉ាកល្បីៗនៅលើពិភពលោក ដែលមានភាពងាយស្រួលក្នុងការលក់រាយ ហើយនឹងផ្តល់ឲ្យអតិថិជនឥណ្ឌា នូវភាព និងជម្រើសដ៏ងាយស្រួលក្នុងស្រុក”។
សូមបញ្ជាក់ថា ហាង 7-Eleven ទីមួយក្នុងប្រទេសឥណ្ឌា នឹងបើកដំណើរការនៅជាយក្រុង Mumbai តែម្តង៕