យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រូបិយប័ណ្ណឌីជីថលវៀតណាម Axie Infinity បានឈានដល់កម្រិតកំពូលទីផ្សារថ្មី ជាង ៩,១៧ ពាន់លានដុល្លារ ដែលជាការកើនឡើង ៩ ដងក្នុងរយៈពេលពីរខែចុងក្រោយនេះ។
កាក់ AXS ឥឡូវនេះមានតម្លៃ ១៤៩,៥៧ ដុល្លារ កើនឡើង ៧៥ ភាគរយក្នុងរយៈពេល ៤ ថ្ងៃចុងក្រោយ។ នេះបើយោងតាមគេហទំព័រទិន្នន័យរូបិយប័ណ្ណឌីជីថល CoinMarketCap។
គួរឲ្យដឹងថា AXS ឥឡូវនេះជាប់ចំណាត់ថ្នាក់ជារូបិយប័ណ្ណឌីជីថលធំបំផុតទី ២០ នៅលើពិភពលោក។ មូលធនទីផ្សាររបស់វាឈានដល់ ១ ពាន់លានដុល្លារជាលើកដំបូង កាលពីខែកក្កដា។
Axie Infinity (AXS) គឺជារូបិយប័ណ្ណគ្រីបតូហ្គេម ដែលមានមូលដ្ឋានលើ blockchain ដែលអ្នកលេងអាចទិញ “tokens of monsters” ហើយបន្ទាប់មកប្រយុទ្ធជាមួយនឹងអ្នកដទៃទៀត។ AXS គឺជា token ដែលគេត្រូវការចំនួន ៤ ដើម្បីអាចបង្កាត់ពូជ “monster” នៅក្នុងហ្គេមនោះបាន។ គម្រោងនេះត្រូវបានបង្កើតឡើងដោយ ក្រុមហ៊ុន Sky Mavis ដែលបង្កើតឡើងក្នុងឆ្នាំ ២០១៧ ដោយលោក Nguyen Thanh Trung អាយុ ២៩ ឆ្នាំ៕