យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា Bitcoin ដែលជារូបិយប័ណ្ណឌីជីថលដ៏ធំបំផុតរបស់ពិភពលោក គិតតាមតម្លៃទីផ្សារ បានកើនឡើងលើស ៥០ ០០០ ដុល្លារជាលើកដំបូង ក្នុងរយៈពេល ៤ សប្តាហ៍ កាលពីថ្ងៃអង្គារ (៥ តុលា) ដោយបន្ថែមនូវការកើនឡើងជាបន្តបន្ទាប់ ចាប់តាំងពីដើមខែតុលាមក។
គួរឲ្យដឹងថា រូបិយប័ណ្ណឌីជីថលនេះបានធ្លាក់ចុះក្រោមកម្រិតនោះ កាលថ្ងៃទី ៧ ខែកញ្ញា។ មិនតែប៉ុណ្ណោះ វាបានបន្តធ្លាក់ចុះនៅខែកញ្ញា ដល់កម្រិតទាបមួយ ចំនួន ៤០ ៥៩៦ ដុល្លារអាមេរិក នៅថ្ងៃទី ២១ ខែកញ្ញា។
ទោះបីជាយ៉ាងណាក៏ដោយ កាលពីថ្ងៃអង្គារកន្លងទៅនេះ Bitcoin បានកើនឡើងតម្លៃខ្លួន ២,៣៥ ភាគរយ លើតម្លៃខ្ពស់ចុងក្រោយបំផុតរបស់វា រហូតដល់ ៥០ ៣៩៨ ដុល្លារអាមេរិកវិញ៕