ក្រុមហ៊ុនផលិតបន្ទះសូឡាចិន មានឈ្មោះថា JinkoSolar Holding Co. បានប្រកាសពីការវិនិយោគចំនួន ៥០០លានដុល្លារ នៅក្នុងប្រទេសវៀតណាម ដើម្បីបង្កើតរោងចក្រ នៅខេត្តភាគខាងជើង Quang Ninh។
រោងចក្រនេះត្រូវបានកំណត់ថានឹងដំណើរការនៅត្រីមាសទី ១ ឆ្នាំ ២០២២ និងមានសមត្ថភាពប្រចាំឆ្នាំ ៧ ជីហ្គាវ៉ាត់។ នេះបើតាមការអះអាងរបស់ក្រុមហ៊ុន JinkoSolar Holding Co.។
លោក Nigel Cockroft អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន JinkoSolar U.S. Inc. បាននិយាយថា “ការសម្រេចចិត្តសាងសង់រោងចក្រនៅវៀតណាម គឺជាសមាសធាតុមួយនៃយុទ្ធសាស្ត្ររបស់យើង ដើម្បីធានាស្ថិរភាពរយៈពេលវែង នៃសង្វាក់ផ្គត់ផ្គង់សកលរបស់យើង”។
សូមបញ្ជាក់ថា ក្រុមហ៊ុននេះមានរោងចក្រផលិតសរុបចំនួន ៩ កន្លែង នៅទូទាំងពិភពលោក និងក្រុមហ៊ុនបុត្រសម្ព័ន្ធបរទេសចំនួន ២២ ថែមទៀតផង៕