ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast អាចបន្ថែមទីផ្សារផ្សេងទៀត នៅឆ្នាំ ២០២៣ ដើម្បីពង្រីកយុទ្ធសាស្ត្រអឺរ៉ុបរបស់ខ្លួនលើសពីការគ្រោងទុកនៅអាល្លឺម៉ង់ បារាំង និងហូឡង់ នៅឆ្នាំក្រោយ។
ក្រុមហ៊ុនដែលជាអង្គភាពមួយរបស់ក្រុមហ៊ុន Vingroup Jsc ដែលជាក្រុមហ៊ុនធំបំផុតរបស់វៀតណាម នឹងបង្ហាញខ្លួននៅទ្វីបអឺរ៉ុបនៅឆ្នាំក្រោយ ជាមួយនឹងរថយន្តអគ្គិសនីចំនួន ២ម៉ូដែល គឺ VF e35 និង VF e36 ដែលឌីហ្សាញដោយក្រុមហ៊ុន Pininfarina របស់អ៊ីតាលី។
គួរឲ្យដឹងដែរថា រថយន្តទាំងពីរម៉ូដែលនេះ នឹងត្រូវដាក់លក់នៅប្រទេសវៀតណាម អាមេរិកខាងជើង និងអឺរ៉ុប នៅពាក់កណ្តាលឆ្នាំ ២០២២ បន្ទាប់ពីការដាក់បង្ហាញ ដែលគ្រោងធ្វើឡើងនៅចុងឆ្នាំនេះ។
VinFast បានក្លាយជាក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកដំបូងបង្អស់របស់ប្រទេសវៀតណាម នៅពេលរថយន្តដើរដោយថាមពលសាំងដំបូងបង្អស់របស់វា បានវាយលុកតាមដងផ្លូវវៀតណាម ក្នុងឆ្នាំ ២០១៩ ។
ក្រុមហ៊ុននេះបានលក់រថយន្តក្នុងស្រុក ប្រមាណ ៣០ ០០០ គ្រឿងកាលពីឆ្នាំមុន ហើយបានកំណត់គោលដៅលក់រថយន្តអគ្គិសនីចំនួន ១៥ ០០០ គ្រឿង នៅឆ្នាំ ២០២២ ទៀតផង៕