ធនាគារកណ្តាលរបស់ប្រទេសចិន បានប្រកាសថា រាល់ប្រតិបត្តិការនៃរូបិយប័ណ្ណឌីជីថល (crypto-currencies) ទាំងអស់ គឺខុសច្បាប់ ដែលមានប្រសិទ្ធភាពក្នុងការហាមឃាត់ digital tokens ដូចជា Bitcoin ជាដើម។
ធនាគារ People’s Bank of China បាននិយាយថា “សកម្មភាពអាជីវកម្មទាក់ទងនឹងរូបិយប័ណ្ណឌីជីថល គឺជាសកម្មភាពហិរញ្ញវត្ថុខុសច្បាប់” ដោយព្រមានថា វាបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាពទ្រព្យសម្បត្តិរបស់ប្រជាជន។
គួរឲ្យដឹងថា ប្រទេសចិន គឺជាទីផ្សាររូបិយប័ណ្ណឌីជីថលធំបំផុតមួយរបស់ពិភពលោក។ ការប្រែប្រួលនៅទីនោះ ជារឿយៗប៉ះពាល់ដល់តម្លៃសកលនៃរូបិយប័ណ្ណឌីជីថល។
សូមបញ្ជាក់ថា តម្លៃ Bitcoin បានធ្លាក់ចុះជាង ២ ០០០ ដុល្លារ បន្ទាប់ពីការប្រកាសរបស់ប្រទេសចិនខាងលើ។
យ៉ាងណាមិញ នេះគឺជាការបង្ក្រាបចុងក្រោយបង្អស់របស់ប្រទេសចិន ទៅលើអ្វីដែលវាមើលឃើញថាជា “ងាយនឹងបង្កជាហេតុ” ដែលត្រូវបានចាត់ទុកថា ជាការវិនិយោគល្អបំផុត និងជាវិធីលាងលុយដ៏អាក្រក់បំផុត៕