ក្រុមហ៊ុនផលិតសម្លៀកបំពាក់កីឡាដ៏ធំរបស់អាមេរិក Nike បាននិយាយថា ខ្លួនកំពុងប្រឈមនឹងកង្វះផលិតផល និងការពន្យារពេល ដោយសារបញ្ហាសង្វាក់ផ្គត់ផ្គង់ពិភពលោក។
ក្រុមហ៊ុន Nike បាននិយាយថា ការផលិត និងការផ្តល់ស្បែកជើងរបស់ខ្លួន នឹងមានផលប៉ះពាល់រហូតដល់រដូវផ្ការីកឆ្នាំក្រោយដោយសារវាជួបបញ្ហាជាមួយ បញ្ហាដឹកជញ្ជូន និងកង្វះកម្មករនៅអាស៊ី។
កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ក្រុមហ៊ុន Nike បានឲ្យដឹងទៀតថា ខ្លួនបានកាត់បន្ថយការលក់របស់ខ្លួនសម្រាប់ឆ្នាំនេះដោយសារតែការរំខានជាបន្តបន្ទាប់។
ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Nike លោក Matthew Friend បាននិយាយថា “យើងមិនមានភាពស៊ាំនឹងខ្សែសង្វាក់ផ្គត់ផ្គង់សកល ដែលកំពុងប្រឈមបញ្ហា និងចលនាផលិតផលនៅជុំវិញពិភពលោកទេ”។
គួរឲ្យដឹងថា រោងចក្ររបស់ក្រុមហ៊ុន Nike នៅប្រទេសវៀតណាម និងឥណ្ឌូនេស៊ី ដែលផលិតស្បែកជើងសរុប ៣ភាគ៤ របស់វា បានរងផលប៉ះពាល់ដោយសារការបិទខ្ទប់ក្នុងស្រុក។ នៅប្រទេសវៀតណាមតែឯង ក្រុមហ៊ុនបានខាតបង់អស់ ១០ សប្តាហ៍បាត់ទៅហើយ ចំពោះការផលិតនៅឆ្នាំនេះ៕