Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Apple ដកហ្គេមដ៏ល្បី Fortnite ចេញពី App Store
    ព័ត៌មានថ្មីៗ

    Apple ដកហ្គេមដ៏ល្បី Fortnite ចេញពី App Store

    September 24, 20211 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    យោងតាមលោក Tim Sweeney នាយកប្រតិបត្តិក្រុមហ៊ុន Epic Games បានឲ្យដឹងថា ក្រុមហ៊ុន Apple បានហាមឃាត់ Fortnite ពី App Store របស់ខ្លួន រហូតដល់ការប្រយុទ្ធគ្នាស្របច្បាប់ជាមួយក្រុមហ៊ុនផលិតហ្គេម Epic បានបញ្ចប់។

    ពាណិជ្ជកម្ម

    វាមានន័យថា ហ្គេមដ៏ពេញនិយមមួយនេះ នឹងមិនមានសម្រាប់អ្នកប្រើប្រាស់ថ្មីដើម្បីទាញយកនៅលើ iPhones ឬឧបករណ៍ Apple ផ្សេងទៀតនោះទេ។

    លោក Sweeney បានហៅក្រុមហ៊ុន Apple នៅក្នុងបណ្តាញសង្គម Twitter របស់ខ្លួន និងនិយាយថា ដំណើរការបណ្តឹងឧទ្ធរណ៍អាចចំណាយពេលប្រហែល ៥ ឆ្នាំដើម្បីបញ្ចប់។ ទោះជាយ៉ាងណាក៏ដោយ អ្នកដែលបានទាញយកហ្គេមរួចហើយនៅលើឧបករណ៍ Apple របស់ពួកគេ នឹងអាចបន្តលេងបាន ប៉ុន្តែនឹងមិនទទួលបានការអាប់ដេតថ្មីនោះទេ។

    គួរឲ្យដឹងថា Fortnite ត្រូវបានដកចេញពី App Store របស់ Apple កាលពីឆ្នាំមុន ដោយសារតែរំលោភគោលការណ៍របស់ខ្លួនដោយបើកដំណើរការប្រព័ន្ធទូទាត់ប្រាក់ក្នុងកម្មវិធីផ្ទាល់ខ្លួន (in-app payment system)។

    សូមបញ្ជាក់ថា Apple បានគិតកម្រៃជើងសា ៣០ ភាគរយលើរាល់ការទិញក្នុងកម្មវិធី (in-app purchases) លើ App Store ប៉ុន្តែកម្មវិធី in-app payment system ផ្ទាល់ខ្លួនរបស់ Fortnite ព្យាយាមគេចពីការគិតកម្រៃជើងសានេះ៕

    Apple Fortnite
    Share. Facebook Telegram WhatsApp
    Previous ArticleBamboo Airways បើកដំណើរការជើងហោះហើរត្រង់ វៀតណាម-អាមេរិក ជាប្រវត្តិសាស្ត្រ
    Next Article Nike ព្រមានពីកង្វះផលិតផល និងការពន្យារពេល

    Related Posts

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read

    ចិន បើកដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ខ្លួន!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.