ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានបើកសម្ពោធរោងចក្រផលិតដែកថែបថ្មីមួយជាផ្លូវការ ដែលមានសមត្ថភាពផលិតប្រចាំឆ្នាំ ១,៥ លានតោន ដែលរំពឹងថានឹងជួយកាត់បន្ថយការនាំចូលដែកពីក្រៅប្រទេស។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រោងចក្រខាងលើនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុន PT Krakatau Steel ដែលគ្រប់គ្រងដោយរដ្ឋ អាចផលិតដែករមូរក្តៅ ហើយសមត្ថភាពរបស់វានឹងត្រូវបានពង្រីករហូតដល់ ៤ លានតោនក្នុងមួយឆ្នាំ។ នេះបើតាមលោកប្រធានាធិបតីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍។
យ៉ាងណាមិញ លោកប្រធានាធិបតី Joko Widodo បាននិយាយថា “ជាមួយនឹងប្រតិបត្តិការរបស់រោងចក្រនេះ យើងនឹងអាចបំពេញតម្រូវការដែកថែបក្នុងស្រុក ដូច្នេះនឹងមិនមានការនាំចូលបន្ថែមទៀតនោះទេ។ នេះគឺជាអ្វីដែលយើងសង្ឃឹម”៕