Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»វៀតណាម វ៉ាដាច់ប្រទេសថៃ ក្លាយជាអ្នកផ្គត់ផ្គង់ត្រីធូណាធំជាងគេរបស់អ៊ីស្រាអែល
    ព័ត៌មានថ្មីៗ

    វៀតណាម វ៉ាដាច់ប្រទេសថៃ ក្លាយជាអ្នកផ្គត់ផ្គង់ត្រីធូណាធំជាងគេរបស់អ៊ីស្រាអែល

    September 16, 20211 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា វៀតណាម បានវ៉ាដាច់ប្រទេសថៃនៅឆមាសទីមួយនៃឆ្នាំ ២០២១ នេះ ហើយក្លាយជាអ្នកនាំចេញត្រីធូណាធំជាងគេទៅកាន់អ៊ីស្រាអែល។

    ពាណិជ្ជកម្ម

    ប្រទេសវៀតណាម មានចំនួន ៣១ ភាគរយនៃការនាំចូលត្រីធូណារបស់អ៊ីស្រាអែល ខណៈប្រទេសនោះក្លាយជាទីផ្សារធំបំផុតទី ៣ របស់វៀតណាម បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីតាលី។

    បើយោងតាមសមាគមអ្នកនាំចេញ និងផលិតគ្រឿងសមុទ្រវៀតណាម (VASEP) បាននិយាយថា អ៊ីស្រាអែល បានទិញត្រីធូណាតិចជាងមុនពីប្រទេសភាគច្រើន ចំពេលមានការរីករាលដាលនៃជំងឺកូវីដ១៩ ប៉ុន្តែបានបង្កើនការនាំចូលពីប្រទេសវៀតណាមវិញ។

    ទិន្នន័យចុងក្រោយពី VASEP បង្ហាញថា ការនាំចេញរបស់វៀតណាមទៅកាន់អ៊ីស្រាអែល បានកើនឡើង ៣៤ ភាគរយក្នុងឆ្នាំ ២០២១ នេះ រហូតដល់ជិត ២៥ លានដុល្លារ។

    យ៉ាងណាមិញ VASEP បានត្អូញត្អែរទៅកាន់រដ្ឋាភិបាលម្តងហើយម្តងទៀត ឲ្យចាក់ថ្នាំបង្ការដល់កម្មករក្នុងវិស័យជលផលឲ្យបានកាន់តែឆាប់រហ័ស ដើម្បីធានាថាសង្វាក់ផ្គត់ផ្គង់មិនមានការរំខាន៕

    វៀតណាម
    Share. Facebook Telegram WhatsApp
    Previous Articleក្រុមហ៊ុន SpaceX នឹងបង្កើតប្រវត្តិសាស្ត្រថ្មី ប្រើនាវិកស៊ីវិលទាំងអស់លើកដំបូក ហោះទៅគន្លងផែនដី
    Next Article កម្មវិធីជជែកកម្សាន្ត Discord រៃអង្គាសដើមទុន បាន ៥០០ លានដុល្លារបន្ថែមទៀត

    Related Posts

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read

    ចិន បើកដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ខ្លួន!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.