ក្រុមយានអវកាស SpaceX នឹងបង្កើតប្រវត្តិសាស្រ្តថ្មីមួយ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះ ជាមួយនឹងពលរដ្ឋឯកជន ៤ នាក់ តាមរយៈរ៉ុកកែត SpaceX របស់ខ្លួន ដើម្បីចង់ក្លាយជានាវិកស៊ីវិលដំបូងគេ ដែលត្រូវបានបាញ់បង្ហោះចូលក្នុងគន្លងផែនដី។
អ្នកទេសចរអវកាសស្ម័គ្រចិត្តខាងលើ ត្រូវបានដឹកនាំដោយស្ថាបនិកក្រុមហ៊ុនអាមេរិក Shift4 Payments Inc លោក Jared Isaacman ដោយនឹងហោះហើរចេញពីមជ្ឈមណ្ឌលអវកាស Kennedy Space Center នៅទីក្រុង Cape Canaveral រដ្ឋ Florida សហរដ្ឋអាមេរិក។
នាយកជាន់ខ្ពស់នៃការហោះហើរអវកាសរបស់ក្រុមហ៊ុន SpaceXលោក Benji Reed បានប្រាប់អ្នកយកព័ត៌មានថា “អ្វីគ្រប់យ៉ាងមើលទៅអស្ចារ្យ ហើយឥឡូវនេះអាកាសធាតុមាននិន្នាការល្អ”។
គួរឲ្យដឹងថា ការហោះហើរដោយគ្មានអវកាសយានិកអាជីពខាងលើនេះ ក្រុមហ៊ុន SpaceX បានបង់ប្រាក់ឲ្យទៅពួកគេ ហើយត្រូវបានគេរំពឹងថា នឹងមានរយៈពេលប្រហែល ៣ថ្ងៃ ចាប់ពីការបាញ់បង្ហោះ រហូតដល់ការត្រលប់ចុះមកវិញ៕