ក្រុមហ៊ុន startup ទៅលើបច្ចេកវិទ្យា self-driving ឈ្មោះ Argo AI, ក្រុមហ៊ុនផលិតរថយន្ត Ford Motor Co និងក្រុមហ៊ុន Walmart Inc នឹងបើកដំណើរការសេវាកម្មដឹកជញ្ជូនដោយស្វ័យប្រវត្តិមួយ នៅទីក្រុង Miami, Austin និង Washington, D.C។
ក្រុមហ៊ុនទាំង ៣ ខាងលើបានឲ្យដឹងថា ការសាកល្បងដំបូង ត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅចុងឆ្នាំនេះ។
គួរឲ្យដឹងថា សេវាកម្មនេះនឹងអនុញ្ញាតឲ្យអតិថិជន Walmart ធ្វើការបញ្ជាទិញតាមអ៊ីនធឺណិត នូវគ្រឿងទេស និងទំនិញពេញនិយមផ្សេងទៀត ហើយនឹងទទួលបានការដឹកជញ្ជូនស្វ័យប្រវត្តិទៅផ្ទះរបស់ពួកគេ។
ប្រព័ន្ធដែលមានមូលដ្ឋានលើ cloud របស់ Argo នឹងរួមបញ្ចូលជាមួយវេទិកាបញ្ជាទិញតាមអ៊ីនធឺណិតរបស់ Walmart ដើម្បីកំណត់ទិសដៅការបញ្ជាទិញ និងកំណត់ពេលនៃការចែកចាយកញ្ចប់ទំនិញ។ បន្ទាប់មក រថយន្តសាកល្បងបើកបរដោយខ្លួនឯងរបស់ Ford ជាមួយប្រព័ន្ធបើកបរស្វ័យប្រវត្តិរបស់ Argo នឹងដឹកទិញដល់អតិថិជន។
លោក Tom Ward អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន Walmart សហរដ្ឋអាមេរិក បាននិយាយថា “កិច្ចសហការនេះនឹងបន្ថែមបេសកកម្មរបស់យើង ដើម្បីនាំយកផលិតផលទៅដល់គេហដ្ឋានរបស់អតិថិជនយើង ជាមួយនឹងល្បឿនដែលមិនអាចប្រៀបផ្ទឹមបាន”៕