យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនដឹកអ្នកដំណើរយក្ស Grab បានកត់ត្រាការខាតបង់សុទ្ធចំនួន ៨១៥ លានដុល្លារអាមេរិក នៅត្រីមាសទី ២ ឆ្នាំ ២០២១ កើនឡើងពី ៧១៨ លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
គួរឲ្យដឹងថា ក្រុមហ៊ុន Grab ដែលមានប្រតិបត្តិការនៅទូទាំងប្រទេសចំនួន ៨ និង ទីក្រុងជាង ៤០០ ក្នុងតំបន់ដែលមានប្រជាជនចំនួន ៦៥០ លាននាក់ បាននិយាយថា ខ្លួនរំពឹងថានឹងរាយការណ៍ពីការលក់សុទ្ធ ពី ២,១ ទៅ ២,២ ពាន់លានដុល្លារអាមេរិក ធៀបនឹងការរំពឹងទុក ២,៣ ពាន់លានដុល្លារ ដែលបានប្រកាសកាលពីខែមេសា។
វាព្យាករណ៍ថា ការខាតបង់ EBITDA ដែលត្រូវបានកែតម្រូវតាមកម្រិតក្រុម មានចំនួន ០,៧ ពាន់លានដុល្លារ ដល់ ០,៩ ពាន់លានដុល្លារ សម្រាប់ឆ្នាំនេះ បើប្រៀបធៀបទៅនឹងការខាតបង់ EBTIDA ដែលបានព្យាករពីមុន ចំនួន ០,៦ ពាន់លានដុល្លារ។
យ៉ាងណាមិញ ការលក់សុទ្ធដែលបានកែតម្រូវ នៅត្រីមាសទី ២ របស់ Grab បានកើនឡើង ៩២% ស្មើនឹង ៥៥០ លានដុល្លារ ខណៈការខាតបង់ EBITDA របស់វាបានកើនឡើង ៤% ស្មើនឹង ២១៤ លានដុល្លារ៕