សមាគមរោងចក្រផលិតរថយន្តវៀតណាម Vietnam Automobile Manufacturers Association ឬហៅកាត់ថា VAMA បាននិយាយថា សមាជិករបស់ខ្លួនបានលក់រថយន្តបានតែ ៧ ៧១៤ គ្រឿងប៉ុណ្ណោះ នៅក្នុងខែសីហា ដែលជាចំនួនទាបបំផុតក្នុងរយៈពេល ៧ ឆ្នាំ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ការលក់របស់ពួកគេបានធ្លាក់ចុះ ៦៨ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ សម្រាប់ខែនេះ និង ៤៧ ភាគរយពីខែកក្កដា។
វាគឺជាខែទី៥ ជាប់ៗគ្នាហើយនៃការធ្លាក់ចុះនៃឧស្សាហកម្មរថយន្ត ដោយសារតែគម្លាតសង្គម ចំពេលមានជំងឺកូវីដ១៩ នៅតាមបណ្តាខេត្តក្រុងជាច្រើន ជាពិសេសទីក្រុងហាណូយ និងទីក្រុងហូជីមិញ។
ក្រុមហ៊ុនផលិតរថយន្តនិងមិនមែនជាសមាជិក TC Motor ដ៏ធំបំផុតរបស់ប្រទេសនេះដែលប្រមូលផ្តុំគ្នានៅក្រុមហ៊ុន Huyndaicars បានឃើញការលក់ធ្លាក់ចុះ ៦០ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំនៅខែសីហាដល់ ២.១៨២ គ្រឿង។
ទោះបីជាយ៉ាងណាក៏ដោយ សមាជិក VAMA ទាំងអស់ បានលក់រថយន្តសរុបចំនួន ១៥៧ ៧៧៧ គ្រឿង គិតមកទល់ពេលនេះ ពោលគឺកើនឡើង ៨ ភាគរយបើធៀបនឹងឆ្នាំ ២០២០៕